អយុត្តិធម៌ណាស់​ ! Toyota និង Suzuki សហការគ្នាផលិតឡានស្ព័រ តែមកដាក់ម៉ាស៊ីនក្តិប​​​តូចមួយ 😒
Pheakdey Prem
FEBRUARY 17 2023
យានយន្ត
467 views
1 min read

ថ្មី​ៗ​ ទើប​តែដឹង​ថា​​​​ឡាន​ស្ព័រ​​​​​​​ខ្នាត​កណ្តាល​ ដែល​​​​​​​​កំពុង​ស្ថិត​ក្នុង​គម្រោងផលិត​របស់​​​ Toyota Gazoo Racing  ត្រូវ​បាន​រង​ការ​អយុត្តិធម៌យ៉ាង​​ខ្លាំង​​ ព្រោះ​ថា​ឈ្មោះ​ជា​ឡាន​ស្ព័រ​នឹងគេ​ដែរ​ ​តែ​ Toyota បាន​​​ញោត​​ម៉ាស៊ីន​​មុខកាត់​ស៊ី​ឡាំង​តែ​ 1.0លីត្រ​​ឲ្យ​​​​ប្រើ​​​ ​។​

Toyota Sports Ev

​​​​យោងតាម​ប្រភព​ពី​ Motor1.com បាន​ឲ្យ​ដឹងថា​ ឡាន​​ស្ព័រ​​​​​​​​​ ២ កៅ​អី​​ខាងលើ​នេះត្រូវបាន​​​​​ផលិត​​​​ដោយ​​ការ​សហការ​គ្នា​​រវាងក្រុម​ហ៊ុន​ជប៉ុន​ទាំងពី​រ​ គឺ​ Toyota និង​ Suzuki ។​​ បើ​តាម​ដឹង​ ឡាន​ស្ព័រ​​នេះ ត្រូវ​បាន​​​​​​​​គេ​រាប់​ចូល​ក្នុ​ង​ការ​ផលិត​​​រថយ​ន្ត​អគ្គិសនី​​​ ៣០ម៉ូដែល​​ ​ប៉ុន្តែ​​យើង​​ក៏មិន​ដឹងថា​មូល​ហេតុ​អ្វី​បាន​ជា​ ខាង Toyota  បាន​​សម្រេច​ចិត្ត​យក​​ម៉ាស៊ីន​​ 1.0លីត្រ​​​​ ដែល​មាន​​ Turbocharge មក​ជំនួស​ការ​ប្រើ​​​​​ម៉ូទ័រអគ្គិសនី​​ទៅ​វិញ​​។​

Toyota Sports Ev (1)

​​ម្យ៉ាងវិញ​​​​​ទៀត​ ឡាន​ស្ព័រ​​នេះ​​ត្រូវបាន​ Toyota ​ញោត​នូវម៉ាស៊ីន​ Mild-Hybrid​​ ដែលផ្តល់​ទិន្នផល​​​​​កម្លាំង​តូចខ្លាំងមែន​​ទែន​​​ ​​ដោយមាន​កម្លាំង​​តែ​ ១២០សេះ​ និង​កម្លាំងរមូរ​ ២០០ញ៉ូតុន​មែត្រ​​នោះ​ទេ​។​

​​​​​​តាម​ការ​សន្និដ្ឋាន​របស់​​​​​អ្នក​វិភាគ​ថា​ ឡាននេះ​អាច​នឹងមាន​តម្លៃ​ខ្ទង់​ ១៦.៥០០ដុល្លារ​ ទៅ​ ២១.០០០ដុល្លារ​​ សម្រាប់​តម្លៃ​​​នៅ​ឯ​ក្រៅ​ប្រទេស។​

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia