កាន់តែរឿងធំទៀតហើយ! ក្រុមហ៊ុន Toyota នៅជនប៉ុនត្រូវបានគេហេក បង្ខំចិត្តឲ្យបិទរោងចក្រទាំង១៤
Pheakdey Prem
MARCH 1 2022
យានយន្ត
408 views
1 min read

កាលពីថ្មី​ៗនេះ  ក្រុមហ៊ុនយក្យ ជប៉ុន Toyota Motor Corp ត្រូវបានក្រុមពួកហេកឃ័រ​​ មិនស្គាល់មុខ បាន ហេកឬ គេហៅថា Cyber attack ចូលទៅនៅក្នុងទិន្នន័យខ្សែសង្វាក់ផលិតរថយន្តរបស់ក្រុមហ៊ុន Toyota ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនយក្យមួយនេះបង្ខំចិត្តនឹងបិទរោងចក្រភ្លាមៗ ។

Cyberattack

Toyota Close Factory 2

យោងតាមការ​ចុះផ្សាយរបស់គេហទំព័រ Reuters បានឲ្យដឹងថា ក្រុមហ៊ុន Toyota មានការខឹងសម្បារជាខ្លាំង ដែលក្រុមហ៊ុន​របស់ខ្លួនត្រូវ​បានពួកហេកឃ័របានចូលទៅវាយលុកទិន្នន័យ ធ្វើឲ្យមានការ​ច្របូកច្របល់ជាខ្លាំង និងបាត់​ទិន្នន័យជាច្រើនថែមទៀត។​ បន្ថែមពីនេះ Toyota បានប្រកាសកាលពីថ្ងៃចន្ទថា «ខ្លួននឹងធ្វើការបិទរោងចក្រផលិតរថយន្តធំៗចំនួន ១៤ នៅប្រទេសជប៉ុន»។

Toyota Close Factory

តួយ៉ាង​ការផ្អាក់ដំណើរការផលិតរថយន្តនេះ​ទៀតសោត ជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់ខែ្សសង្វាក់ផលិតចំនួន ២៨ខ្សែ និងបង្ខំឲ្យក្រុម Hino Motor និង​ Daihatsu ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធនៅក្រោមការគ្រប់គ្រងរបស់​ Toyota ក៏ត្រូវបានបង្ខំចិត្តឲ្យបញ្ឈប់រាលប្រតិបត្តិការផលិតមួយចំនួននៅក្នុងប្រទេសជប៉ុនផងដែរ នេះបើយោងតាម ក្រសួង នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅកម្ពុជា

Hinoand Daihatsu

បច្ចុប្បន្ននេះ​ ក្រុមហ៊ុន Toyota កំពុងតែធ្វើការវាយតម្លៃនិងតាមដានទាក់ទងទៅនឹងបញ្ហានេះ ប៉ុន្តែពួកគេមិនច្បាស់ទេថា ពេលណារោងចក្រទាំងនោះនឹងអាចចាប់ផ្ដើមដំណើរការឡើងវិញ។

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota ក៏ធ្លាប់ត្រូវបានគេហេកចូលវាយលុកទិន្នន័យម្ដងរួចមកហើយកាលពីកន្លងទៅនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនធំៗនៅជប៉ុនជាច្រើន ដូចជាក្រុមហ៊ុន Sony ជាដើម ក៏ត្រូវបានគេវាយប្រហារដោយជនមិនស្គាល់មុខ  និងបានបង្ហោះនូវទិន្នន័យផ្ទៃក្នុងរបស់ក្រុមហ៊ុន ហើយថែមទាំងបានបិទប្រព័ន្ធកុំព្យូទ័រទាំងអស់របស់ Sony ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia