ចេញ​ថ្មី​ទៀត​ហើយ​! Toyota បង្ហាញមុខឡានអគ្គិសនីថ្មី ២ម៉ូដែល ​ត្រៀមចេញលក់ឆ្នាំក្រោយ
Pheakdey Prem
APRIL 19 2023
យានយន្ត
137 views
1 min read

​ថ្មី​​​​​ៗ​​នេះ​ យោងតាម​​​​​​គេហទំព័រ​ eletrive.com  បាន​ឲ្យ​ដឹងកាល​ពី​​ថ្ងៃទី​ ១៩ ​ខែមេសា​ ឆ្នាំ២០២៣ ថា​​ Toyota បាន​បង្ហាញ​នូវ​​​​​ឡានអគ្គិសនី​​​​ថ្មី​​ ចំនួន​ ២​ម៉ូដែល​​​ ​​​​នៅក្នុង​​​​​ការ​តាំងពិព៌រណ៍​​​​​​​​​ Shanghai auto show ​នៅ​ប្រទេស​ចិន​។ សម្រាប់​ឡាន​អគ្គិសនី​ទាំងពីរ​​​ម៉ូដែល​​​នេះ ​​​​​នៅ​ជា​​ឡាន Concept នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​ខាង Toyota បានបញ្ជាក់​ថា​ នឹងចេញ​លក់​​នៅ​ឆ្នាំ២០២៤ ​​​សម្រាប់​ទី​ផ្សារ​ប្រទេសចិន​។​

Two new Toyota electric-car concepts unveiled, showroom versions next year

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា​​​​ ឡាន​​អគ្គិសនី​​​​​​​ទាំង ២​ម៉ូដែល​​​នោះ​ គឺ​​​ស្ថិត​ក្នុង​ត្រកូល​របស់​ bZ ដែល​​​​មក​ពីពាក្យពេញ​ថា​​ beyond  Zero ។​​ ​ហើយ​គំរូឡាន​ទាំងពីរ​​នោះ​ រួម​មា​​ន​ ​BZ Sport Crossover ​​​​​​​​​និង BZ Compact SUV​ ដោយ​មាន​ការ​ឌី​ហ្សាញ​បែប​រលោង​ៗ ​​​លាយ​បញ្ចូល​​​​ការ​រចនា​​បែប​​ឡាន​ Coupe ។​

Two new Toyota electric-car concepts unveiled, showroom versions next year

​​​គួរ​ជំរាបផងដែរ​ ឡាន​អគ្គិសនីថ្មីចំនួន 2ម៉ូដែលនេះ​ គឺ​ស្ថិត​ក្នុងចំណោមឡាន​ទាំង 10 ដែលក្រុមហ៊ុន Toyota បានប្រកាសអំពីផែនការក្នុងការបង្ហាញនៅឆ្នាំ 2026 មុនពេលរថយន្ត Toyota និង Lexus អគ្គិសនីជំនាន់ក្រោយនៅលើការជំរុញថ្មីទាំងអស់ចាប់ពីថ្ងៃ​ប្រកាស​នោះ​មក​៕

Two new Toyota electric-car concepts unveiled, showroom versions next year

Two new Toyota electric-car concepts unveiled, showroom versions next year

Two new Toyota electric-car concepts unveiled, showroom versions next year

Two new Toyota electric-car concepts unveiled, showroom versions next year

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia