ត្បិតថាពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិយើងបានកន្លងផុតទៅពិតមែន តែក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅបន្តរក្សាការផ្ដល់ជូនពិសេសរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាផ្ដល់នូវភាពចំណេញ និង ទំនុកចិត្តខ្ពស់បំផុតបន្ទាប់ពីរដូវកាលបុណ្យទាន។
នៅក្នុងការផ្ដល់ជូនដ៏ធំនេះ អតិថិជនអាចទទួលបានកញ្ចប់ទឹកប្រាក់ត្រឡប់មកវិញភ្លាមៗ រហូតដល់ ៥,៥០០ ដុល្លារ ព្រមទាំងទទួលបានសេវាថែទាំរថយន្តពេញមួយឆ្នាំដោយឥតគិតថ្លៃ។ លើសពីនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ហ្វាយណាន ក៏បានផ្ដល់ជូននូវអត្រាការប្រាក់កម្ចីពិសេសត្រឹមតែ ៨.៨% ក្នុងមួយឆ្នាំ ដែលជាជំនួយយ៉ាងសំខាន់ក្នុងការសម្រួលដល់ការគ្រប់គ្រងថវិកា និងជួយកាត់បន្ថយបន្ទុកចំណាយរបស់អតិថិជនឱ្យនៅកម្រិតទាបបំផុត។
សម្រាប់ម៉ូឌែលដែលទទួលបានទាំងកញ្ចប់ Cash Back និងកញ្ចប់សេវាថែទាំឥតគិតថ្លៃរយៈពេលមួយឆ្នាំពេញ រួមមាន ៣ ម៉ូឌែល។ ដោយនៅក្នុងនោះនៅពេលអតិថិជនជាវរថយន្តToyota Fortuner Legender និង Toyota Fortuner Modelista នឹងទទួលបានប្រាក់ត្រឡប់មកវិញចំនួន ៥,៥០០ ដុល្លារ រីឯម៉ូឌែល Toyota Raize ទទួលបាន ២,០០០ ដុល្លារ និងម៉ូឌែល Toyota Veloz ទទួលបាន ១,៥០០ ដុល្លារ។

ក្រៅពីរថយន្តទាំងបីម៉ូឌែលខាងលើ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏មាន ផ្ដល់ជូនកញ្ចប់សេវាថែទាំរថយន្តឥតគិតថ្លៃពេញមួយឆ្នាំដល់រថយន្តជាច្រើនម៉ូឌែលផ្សេងទៀតផងដែរ។ ក្នុងនោះរូមមាន រថយន្តខ្នាតតូច Toyota Wigo ព្រមទាំងរថយន្តទំនើប Toyota Corolla Cross និង Toyota Yaris Cross ទាំងប្រភេទម៉ាស៊ីនសាំងទូទៅ និងប្រភេទម៉ាស៊ីនកូនកាត់ Hybrid។

ចំណែកឯផ្នែករថយន្តភីកអាប់វិញ អតិថិជនដែលចាប់អារម្មណ៍លើ Toyota Hilux Travo ក៏ទទួលបានកញ្ចប់ថែទាំឥតគិតថ្លៃមួយឆ្នាំពេញដូចគ្នា ដែលមានរហូតដល់បីជម្រើស គឺ Rally, V-Edition និង L-Edition។ ទោះជាយ៉ាងណា ការផ្ដល់ជូនពិសេសសម្រាប់ត្រកូល Hilux Travo ទាំងបីប្រភេទនេះ គឺកំណត់ផ្ដល់ជូនសម្រាប់តែរថយន្តដែលមានជម្រើសពណ៌ស និងពណ៌សកាំម៉ៃតែប៉ុណ្ណោះ។

អំពីរថយន្ដ Toyota
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាគ្រប់លំដាប់នៃថវិកា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បន្តពង្រឹងវត្តមានជម្រើសរថយន្តយ៉ាងសម្បូរបែប ចាប់ពីរថយន្តលក្ខណៈគ្រួសាររហូតដល់រថយន្ត រួមមានប្រភេទ SUV, Pick-up, Sedan, Hatchback និង Van។ ក្នុងនោះ រថយន្ត Hilux Travo L-Edition បានដើរតួជាជំនួយការយ៉ាងរឹងមាំសម្រាប់អាជីវកម្មដឹកជញ្ជូនទំនិញ ខណៈដែលរថយន្ត Hybrid ដូចជា Yaris Cross HEV និង Corolla Cross HEV កំពុងជួយលើកកម្ពស់ប្រសិទ្ធភាពសន្សំសំចៃប្រេង និងស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបស៊ីវិល័យ។
ដើម្បីកុំឱ្យឱកាសចំណេញនេះកន្លងផុតទៅ អតិថិជនដែលមានបំណងចង់ក្លាយជាម្ចាស់រថយន្ត Toyota អាចធ្វើការទាក់ទងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដើម្បីសាកសួរព័ត៌មានលម្អិត និងកក់ការបើកបរសាកល្បងលើរថយន្តដែលខ្លួនពេញចិត្ត។
