ក្រុមហ៊ុន កាពីតូល ចាប់ដៃជាមួយ Farizon ធ្វើទំនើបកម្មសេវាកម្មដឹកជញ្ជូនដោយប្រើប្រាស់នូវរថយន្តអគ្គិសនី
Sakada Techie
•
NOVEMBER 2 2026
•
PR
•
2 mins read
•

ភ្នំពេញ៖ កាពីតូល (CAPITOL TOURS and Transport) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងផ្ញើអីវ៉ាន់ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាបានសម្រេចចិត្តជ្រើសរើស Farizon ជាដៃគូយុទ្ធសាស្ត្រដើម្បីធ្វើទំនើបកម្មសេវាកម្មដឹកជញ្ជូនដោយប្រើប្រាស់នូវរថយន្តអគ្គិសនីសម្រាប់ប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន។

 

Photo 2026 10 31 11 45 59

 

ជាក់ស្ដែង ក្រុមហ៊ុនបានរៀបពិធីចុះហត្ថលេខាក្នុងភាពជាដៃគូយ៉ាងអធិកអធមនៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន Farizon កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ និងបុគ្គលិកជាច្រើនរូប។ ការសម្រេចចិត្តចុះហត្ថលេខាជាដៃគូយុទ្ធសាស្ដ្រនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន កាពីតូល បានប្រើតេស្តសាកល្បង និងមើលឃើញពីគុណភាព ក៏ដូចជាសមត្ថភាពដ៏លេចធ្លោរបស់រថយន្ត Farizon។

 

Photo 2026 10 31 11 46 00

 

ក្នុងឱកាសនោះលោក បាវ វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន Farizon Cambodia បានគូសបញ្ជាក់ថា រថយន្ត Farizon កំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ខណៈនៅកម្ពុជា ក្រុមហ៊ុនបាននាំចូលដំបូងមកក្នុងខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យម្ចាស់អាជីវកម្មប្រើប្រាស់រថយន្តអគ្គិសនី ព្រោះជួយកាត់បន្ថយចំណាយរហូតដល់ ៧០% បើប្រៀបធៀបជាមួយនឹងរថយន្ដប្រើប្រាស់ប្រេងឥន្ធនៈ ជាពិសេសគ្មានសំឡេងរំខាន និងចូលរួមចំណែកការពារបរិស្ថាន ព្រមទាំងគាំទ្រថាមពលអគ្គិសនីក្នុងស្រុកផងដែរ។

 

ដោយឡែក លោក ផាន់ សុភាព អគ្គនាយកក្រុមហ៊ុន កាពីតូល បានគូសបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី Farizon មិនត្រឹមតែជាការធ្វើទំនើបកម្មរបស់ក្រុមហ៊ុន CAPITOL ប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ និងផ្តល់តម្លៃសេវាកម្មទាបជាងរថយន្តប្រើប្រេងធម្មតា។ លោកបានសង្កត់ធ្ងន់ថា​ គុណភាពរថយន្ត Farizon គឺខ្លាំងមែនទែន ហើយភ្ញៀវដែលបានជិះសុទ្ធតែសរសើរ។

 

870886555 1449435330678905 5681351347205808712 N

 

សម្រាប់ជំហានដំបូងនេះ ក្រុមហ៊ុន CAPITOL បានបញ្ជាទិញរថយន្ត Farizon ចំនួន ៧ គ្រឿង ហើយគ្រោងនឹងបង្កើនដល់ ២០ គ្រឿងក្នុងឆ្នាំនេះ និងឈានទៅបង្កើនការបញ្ជាទិញរហូតដល់ ៥០ គ្រឿងនៅឆ្នាំ២០២៧។

 

សូមជម្រាបថា Farizon គឺជាម៉ាករថយន្តអគ្គីសនីដំបូងបង្អស់មានប្រភេទឡានដឹកទំនិញ និងឡានដឹកជញ្ជូនអ្នកដំណើរដែលទទួលស្គាល់ពីសហគមន៍អឺរ៉ុប ជាពិសេសទទួលបានមេដៃមាសផ្នែកសុវត្ថិភាព និងគុណភាពផងដែរ។ រថយន្ដ Farizon មានទំហំធំទូលាយ បើកបរបានចម្ងាយឆ្ងាយ និងសន្សំសំចៃខ្ពស់។ ចំណុចពិសេសនៃរថយន្ដអគ្គិនសីនេះគឺមានជម្រើសច្រើនប្រភេទ ចាប់ពីរថយន្តដឹកទំនិញទម្ងន់ ១,៥តោន ដល់ ៥តោន ព្រមទាំង រថយន្ត Van ដែលមានចាប់ពី ៦ កៅអី ដល់ ១៦កៅអី៕

 

871253268 1449449784010793 6272641323174886524 N

Photo 2026 10 31 11 46 06

Photo 2026 10 31 11 46 05

Photo 2026 10 31 11 46 01

Photo 2026 10 31 11 19 56

864689649 1448666634089108 6675174682156460193 N

Photo 2026 10 31 11 45 58

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia