មុនសម្រេចចិត្តទិញ EV នៅខ្មែរ! មកដឹងពីមូលហេតុដែល Leapmotor ហ៊ានវាយលុកទីផ្សារអឺរ៉ុប និងទទួលបានផ្កាយ ៥
Sakada Techie
•
OCTOBER 13 2026
•
PR
•
3 mins read
•

អ្នកប្រើប្រាស់រថយន្តនៅប្រទេសកម្ពុជាដែលកំពុងពិចារណាទិញរថយន្តអគ្គិសនី មិនត្រឹមតែផ្តោតលើតម្លៃ និងការរចនារូបរាងប៉ុណ្ណោះទេ។ ប្រព័ន្ធសុវត្ថិភាព ការធានាលើអាគុយ ក្រុមហ៊ុនដែលផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ និងក្រុមហ៊ុនដែលមានសេវាកម្មក្រោយការលក់ដែលអាចទុកចិត្តបាន សុទ្ធតែជាកត្តាសំខាន់ក្នុងការជ្រើសរើសម៉ាករថយន្តអគ្គិសនីសម្រាប់ប្រើប្រាស់រយៈពេលវែង។

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor បានរួមបញ្ចូលនូវភាពរីកចម្រើនលើទីផ្សារអន្តរជាតិ ជាមួយការគាំទ្រលើផ្នែកសេវាកម្មដល់ម្ចាស់រថយន្តនៅក្នុងស្រុកផងដែរ។ ក្នុងខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន Leapmotor បានពង្រីកខ្លួនលើទីតាំងលក់លើសពី 1,000 កន្លែងនៅទូទាំងអឺរ៉ុប បន្ទាប់ពីបានឈានចូលទីផ្សារអឺរ៉ុបកាលពីឆ្នាំ២០២៤។ ការពង្រីកទីផ្សារអន្តរជាតិនេះទទួលបានការគាំទ្រពី Leapmotor International ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមរបស់ក្រុមហ៊ុនយក្សលំដាប់អន្តរជាតិ Stellantis Group ដោយប្រើប្រាស់បទពិសោធន៍របស់ Stellantis ក្នុងការចែកចាយរថយន្ត និងផ្នែកសេវាកម្មក្រោយការលក់យ៉ាងមានគុណភាព។

Photo 2026 10 13 12.53.18

សម្រាប់អតិថិជនដែលទិញរថយន្ត EV នៅកម្ពុជា ការរីកចម្រើនលើទីផ្សារអន្តរជាតិនេះជួយឱ្យយល់កាន់តែច្បាស់អំពីប្រវត្តិនិងការទទួលស្គាល់លើម៉ាកយីហោមួយនេះ។ ចំណែកអត្ថប្រយោជន៍ដែលពាក់ព័ន្ធផ្ទាល់នឹងការប្រើប្រាស់ប្រចាំថ្ងៃ គឺការទទួលបានការគាំទ្រលើផ្នែកសេវាកម្មដែលនៅជិតលោកអ្នកបំផុតក្នុងប្រទេសកម្ពុជា ដែលជាទំនុកចិត្តខ្ពស់ក្នុងពេលប្រើប្រាស់។

•    ប្រព័ន្ធសុវត្ថិភាពដែលទទួលស្គាល់នៅអឺរ៉ុប តាមរយៈការធ្វើតេស្តដោយឯករាជ្យ

វត្តមានរបស់រថយន្ត Leapmotor នៅអឺរ៉ុប ក៏មានការគាំទ្រដោយលទ្ធផលវាយតម្លៃប្រព័ន្ធសុវត្ថិភាពពីស្ថាប័នឯករាជ្យផងដែរ។ Leapmotor C10 ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកម្រិតផ្កាយ៥ ពី Euro NCAP ក្នុងឆ្នាំ២០២៤ ខណៈ Leapmotor B10 ក៏ទទួលបានផ្កាយ៥ ក្នុងឆ្នាំ២០២៥ ដែរ។

Photo 2026 10 13 12.50.20

គួរបញ្ផាក់ផងដែរថា Euro NCAP គឺជាកម្មវិធីវាយតម្លៃប្រព័ន្ធសុវត្ថិភាពរថយន្តឯករាជ្យនៅអឺរ៉ុប ដែលវាយតម្លៃលើប្រព័ន្ធការការពារអ្នករួមដំណើរពេញវ័យ និងកុមារ ព្រមទាំងវាយតម្លៃលើប្រព័ន្ធជំនួយសុវត្ថិភាពដែលមានការការពារដល់អ្នកធ្វើដំណើរតាមផ្លូវដែលងាយរងគ្រោះផងដែរ។

រថយន្ត Leapmotor C10 ដែលទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកម្រិតផ្កាយ៥ ពី Euro NCAP និង ANCAP ដោយទទួលបានពិន្ទុរហូត 89% សម្រាប់ការការពារអ្នករួមដំណើរពេញវ័យ និង 85% ជាកម្រិតការការពារដល់កុមារ។

ចំណែករថយន្ត Leapmotor B10 ក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកម្រិតផ្កាយ៥ ពី Euro NCAP និង ANCAP ផងដែរ ដោយទទួលបានពិន្ទុរហូត 93% សម្រាប់ការការពារអ្នករួមដំណើរពេញវ័យ និង 93% កម្រិតការពារដល់កុមារដែលរួមដំណើរជាមួយ។

Photo 2026 10 13 12.50.23

លទ្ធផលទាំងនេះផ្តល់ជាឯកសារយោងដែលទទួលស្គាល់ពីអឺរ៉ុប និងជាឯកសារជំនួយដល់អ្នករកទិញរថយន្ត EV នៅកម្ពុជាដែលជាការវាយតម្លៃលើប្រព័ន្ធសុវត្ថិភាពរថយន្ត។ ដូច្នេះអតិថិជនដែលកំពុងស្វែងរកទិញរថយន្ត EV ក៏គួរពិនិត្យមើលលើគ្រឿងបរិក្ខារ និងមុខងារសុវត្ថិភាពដែលបំពាក់លើរថយន្តដែលខ្លួននឹងជ្រើសរើសផងដែរ ព្រោះចំណាត់ថ្នាក់ដែលបានផ្សព្វផ្សាយគឺជាការអនុវត្តចំពោះលក្ខណៈបច្ចេកទេសរបស់រថយន្តដែលស្ថិតក្នុងការវាយតម្លៃនោះ។

•    សេវាកម្មក្រោយពេលលក់នៅកម្ពុជា ដែលបង្កើនទំនុកចិត្តខ្ពស់ដល់ការប្រើប្រាស់រយៈពេលវែង

យោងតាម Leapmotor Cambodia ក្រុមហ៊ុនបានដំណើរការមជ្ឈមណ្ឌលសេវាកម្មក្រោយការលក់ផ្លូវការ ចំនួន ៤ ទីតាំង និងបានសហការជាមួយដៃគូយានដ្ឋានសេវាកម្មដែលទទួលបានការអនុញ្ញាតផ្លូវការ ចំនួន ៩ ទីតាំងនៅទូទាំងប្រទេសកម្ពុជា។ បណ្តាញសេវាកម្មនេះផ្តល់ជម្រើសកាន់តែងាយស្រួលដល់ម្ចាស់រថយន្ត ក្នុងការទទួលសេវាកម្មថែទាំ និងសេវាជួសជុលផ្សេងៗ។

Leapmotor Cambodia ក៏ផ្តល់ជូនការធានាលើអាគុយរយៈពេល ៥ ឆ្នាំ ស្របតាមលក្ខខណ្ឌធានាដែលអនុវត្ត និងមានផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធពីរោងចក្រសម្រាប់ការថែទាំ និងជួសជុលរថយន្តផងដែរ។

Photo 2026 10 13 12.51.38

Photo 2026 10 13 12.51.41

Photo 2026 10 13 12.51.44

សេវាកម្មទាំងអស់នេះបានឆ្លើយតបយ៉ាងសំខាន់ទៅនឹងសំណួរជាច្រើនដែលអ្នកគ្រោងទិញរថយន្តអគ្គិសនីតែងតែសួរថា៖ តើទិញរថយន្ត EV ហើយត្រូវយករថយន្តទៅថែទាំនៅទីណា? តើអាចរកគ្រឿងបន្លាស់សមស្របបានយ៉ាងដូចម្តេចពេលមានតម្រូវការភ្លាមៗ? ហើយតើអាគុយមានការធានាអ្វីខ្លះក្រោយពេលទិញ? សម្រាប់អតិថិជនដែលរស់នៅ ឬ ធ្វើដំណើរនៅក្រៅទីក្រុង ការដែលក្រុមហ៊ុនមានមជ្ឈមណ្ឌលថែទាំនិងជួសជុលផ្លូវការ ឬមានដៃគូសហការផ្នែកសេវាកម្មដែលទទួលបានការអនុញ្ញាតនៅក្បែរ គឺអាចធ្វើឱ្យការថែទាំរថយន្តកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់។

•    រថយន្តអគ្គិសនីដែលឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ

ការស្វែងយល់អំពីការប្រើប្រាស់រថយន្តអគ្គិសនី គួរចាប់ផ្តើមពីសំណួរសំខាន់ៗ៖ តើនឹងសាករថយន្តនៅទីណា? តើអាចដំឡើងឧបករណ៍សាកនៅផ្ទះបានដែរឬទេ? តើត្រូវថែទាំលើអ្វីខ្លះ? តើចម្ងាយបើកបរអាចប៉ះពាល់ដល់ការចំណាយពេលសាកថ្មដែរឬទេ? 

តាមរយៈការពន្យល់ចំណុចទាំងនេះឱ្យបានកាន់តែច្បាស់ ក្រុមហ៊ុន Leapmotor អាចជួយដល់អតិថិជនក្នុងការវាយតម្លៃថា ខ្លួនជារថយន្តអគ្គិសនីដែលសមស្របនឹងទម្លាប់ប្រចាំថ្ងៃ និងល្អសម្រាប់អ្នកមានថវិការកម្រិតមធ្យម។ ខណៈ រថយន្ត Leapmotor B10 មានចម្ងាយបើកបរបាន 600Km ខណៈ Leapmotor C10 មានចម្ងាយបើកបរ 530Km ស្របតាមស្តង់ដារវាស់វែងសុក្រិតរបស់ CLTC ដែលគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរប្រចាមថ្ងៃ ឬ ធ្វើដំណើរតាមបណ្តាខេត្តឆ្ងាយៗ។

ម្យ៉ាងវិញទៀត ការបើកបរសាកល្បងរថយន្តមុនពេលសម្រេចចិត្តទិញ គឺផ្តល់ឱកាសឱ្យអតិថិជនទទួលបទពិសោធន៍ផ្ទាល់ដើម្បីដឹងពីផាសុកភាព ការគ្រប់គ្រងរថយន្ត និងបច្ចេកវិទ្យាផ្សេងៗ។ ទន្ទឹមនឹងនេះ ការពិភាក្សាជាមួយក្រុមការងារក្នុងស្រុក ដែលអាចជួយបញ្ជាក់អំពីចម្ងាយបើកបរ  ឬវិសាលភាពនៃការធានាលើអាគុយរថយន្ត ឬ តម្រូវការថែទាំ និងទីតាំងទទួលសេវាកម្មក្រោយការលក់គឺជារឿងសំខាន់បំផុតមុនពេលទិញ។

ដូច្នេះ ការពង្រីកវត្តមានរបស់ Leapmotor នៅអឺរ៉ុប និងនៅអាស៊ី គឺពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោកាន់តែរឹងមាំលើឆាកអន្តរជាតិ។ ស្របពេលដែល នៅប្រទេសកម្ពុជា Leapmotor ក៏មានមជ្ឈមណ្ឌលសេវាកម្មក្រោយការលក់ផ្លូវការ ៤ ទីតាំង និងមានដៃគូសេវាកម្មដែលទទួលបានការអនុញ្ញាតផ្លូវការ ៩ ទីតាំង ព្រមទាំងមានការធានាលើអាគុយរយៈពេល ៥ ឆ្នាំ និងមានការផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធពីរោងចក្រ ដែលធ្វើឱ្យភាពរឹងមាំរបស់ម៉ាកយីហោនេះផ្សារភ្ជាប់នឹងការប្រើប្រាស់ប្រចាំថ្ងៃរបស់ម្ចាស់រថយន្តរយៈពេលវែង។

សម្រាប់អ្នកកំពុងស្វែងរកទិញរថយន្តអគ្គិសនី សារសំខាន់គឺ៖ ទំនុកចិត្តកើតចេញពីគុណភាពរថយន្ត និងសេវាគាំទ្រដែលនៅពីក្រោយម៉ាកយីហោរថយន្តដែលអ្នកនឹងជ្រើសរើសមកប្រើប្រាស់។

Photo 2026 10 13 12.52.53

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia