ចង់​បាន​អី​ជប់​ហ្នឹង​! ឡាន​អនាគត​​​ Toyota បង្ហាញ​​គំរូ​អស្ចារ្យ​​​​ ​​​​​​​​មាន​​ទាំងពេទ្យ​ ​ហាង​បាយ ​​កន្លែងលក់ឥវ៉ាន់​
Pheakdey Prem
JANUARY 4 2023
យានយន្ត
365 views
2 mins read

ចេញរូប​រាង​​មក​​​​​​​ហើយ​ គំរូ​ឡាន​​​​អនាគត​​​​របស់​​ក្រុម​ហ៊ុន​ Toyota​​ ដែល​មាន​ឈ្មោះ​ថា​   Toyota Boshoku ។​ ឡាននេះរាង​ដូចប្រអប់​​​​​​​​ ​​​​​ដែល​អាច​​បត់​ប៉ែន​​បាន​គ្រប់​ស្ថានដូចទៅ​​នឹងខន​ដូ​​​ ដែល​មាន​​ផ្សារ​​​ទំនើប​​​​អ៊ីចឹង​​​​​​ ​ដូច​ជា​ហាង​លក់​ខៅ​អាវ​ ស្បែក​​ជើង​ ​កន្លែង​​មើល​​កុន​ ​​​អាហារ​ដ្ឋាន ​ឬ​បន្ទប់​​ប្រជុំ​​​​ ឬ​ជា​កន្លែង​ប្រឹក្សា​យោបល់​អំពី​​គ្រូពេទ្យ​​​ជាដើម​​ ។

 Toyota Boshoku Bringing Autonomous Pod Concepts To CES, Hint At Future Of Interior Design

​​​​បើ​​យោងតាម​​​​​​ការចេញ​​ផ្សាយ​ពី​គេហទំព័រ​​​ Carscoops បាន​ឲ្យ​ដឹង​ថា​ ការ​​បង្ហាញ​នូវ​ឡាន​​សម័យ​​ទំនើ​ប​ របស់​ toyota នេះ​​វា​ពិត​ជា​អស្ចារ្យ​​ខ្លាំងមែន​ទែន​​ ​​​ដូចជា​​​​​ម៉ូដែល​ដំបូង​​ Moox Concept  ដែល​ត្រូវបាន​​​​​​បំពាក់​​នូវ​​មុខងារ​បើកបរ​​​​ស្វ័យ​ប្រវត្តិ​​​ កម្រិត​​ ៥ អាចបើកបរ​​​ដោយ​​ស្វ័យ​បាន​​​​​​​​​​ដោយ​មិន​​ចាំ​បាច់​មាន​​តៃ​​កុង​​ឡើយ​ ហើយម៉ូដែលនេះ​​ដែរ​​ ត្រូវបាន​​តុប​តែង​ជា​លក្ខណ:ឡាន​អាជីវកម្ម​​​ ដែល​មាន​​​រូប​ស្ថាន​​​​​​ខុស​គ្នា​​ៗ​ ដូច​​ជា​​ការ​តុបតែងជា​ហា​ង​អាហារដ្ឋាន​​ ​ហាង​លក់​ស្បែក​ជើង​​ ​​​​ខោអាវ​ ​​ឬ​ជា​បន្ទប់​​​​​​ប្រជុំ​ការ​ងារ​​ ឬ​​អាច​ជាកន្លែង​​កំសាន្ត​​ ទស្សន:រឿង​កុន​​ ។​

 Toyota Boshoku Bringing Autonomous Pod Concepts To CES, Hint At Future Of Interior Design

 Toyota Boshoku Bringing Autonomous Pod Concepts To CES, Hint At Future Of Interior Design

​​​​​ដំណើរ​​ការ​ឡាន​នេះ​ គឺ​ធ្វើ​ការ​​រត់​ពេញ​​ទី​ក្រុង​​ដែល​​​គេបានកំណត់​​ វា​ប្រៀប​បាន​​ទៅ​នឹង​តាក់​ស៊ី​បើកបរ​ដោយ​ស្វ័យ​ប្រ​​វត្តិ​​​អ៊ីចឹងដែរ​ ​​​​​​​​ប៉ុន្តែ​​​​វា​ប្លែក​​បន្តិ​ច​ ​យើង​អាច​ជ្រើ​ស​រើស​​នូវ​​តាក់​​ស៊ី​ដូចជាប្រភេទ​ ​​ហាងលក់​ចំណីអាហារ​ ឬ​បន្ទប់​​​​​​​​​ទូលាយ​​ ទៅ​តាម​តម្រូវការ​បាន​តាម​ចិត្ត​​ចង់​​​ និយាយ​​​គំរូ​ឡាន​អនាគត​របស់​ Toyota ​​​គឺពិត​ជា​​អស្ចារ្យ​ខ្លាំងមែ​ន​ទែន​។​

​​មួយ​វិញ​ទៀត​ នៅ​មាន​ម៉ូដែល​​មួយ​ផ្សេង​ទៀត​ជាប្រភេទ​​ឡាន​ដែល​មាន​តៃកុង​​បើក ដែលមាន​ឈ្មោះ​ថា​ MX221 ​​​តែ​វា​ត្រូវបាន​បំពាក់​​​​មុខងារបើកបរ​​ស្វ័យ​ប្រវត្តិតែ​កម្រិត​​​ ៤​ ទេ​ ​ប៉ុន្តែ​​​​​លក្ខ​ណ:ពិសេ​ស​របស់​​ឡាន​នេះ​ ត្រូវបាន​​​​ឌី​ហ្សាញ​មក​​​​​ដើម្បី​បំពេញ​តម្រូវ​ការ​​​​​សម្រាប់​​អ្នក​ចង់​ជិះតាក់​ស៊ី​​បែប​ឯ​ក​ជន​​ និង​មាន​សុវត្ថិ​ភាព​​ខ្ពស់​ ​​​​​​​​។​

​ចំពោះការ​ តុបតែង​ផ្នែក​​ខាងក្នុង​​ គឺ​មាន​ភាពប្រណិត​​​​ ​និង​​​បំពាក់​​​គ្រឿង​បច្ចេកវិទ្យា​​​​​​​​​ជាច្រើន​​ រួម​ទាំង​បច្ចេកវិទ្យា​​​​​​អនាគត​ ដែល​មិន​​ទាន់​មានប្រើ​​​​​ នៅបច្ចុប្បន្ន​​​​​​​​​​​នេះ។​

​​​​​​​​​​​ដូច្នេះ​​​ អ្នក​ទាំងអស់​គ្នា​គិត​យ៉ាងណា​ដែរ​​ចំពោះ​​គំរូ​ឡាន​​អនាគត​​​របស់​ Toyota ​​គិត​ថា​វាអាច​នឹង​ផលិត​ឲ្យ​ដំណើរ​​ការ​បាន​នៅពេល​ណាដែរ​ ​​​​​​​​៕

​អត្ថបទ​ដោយ​៖ ព្រឹ​ម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia