សម្រាប់អ្នកដែលចង់បានរាងកាយមាំមួន សម្រកទម្ងន់ និងបង្កើនសុខភាពឱ្យកាន់តែល្អ កម្មវិធីហាត់ប្រាណទាំងនេះគឺជាជំនួយការដ៏វិសេសវិសាល ដែលអនុញ្ញាតឱ្យអ្នកអាចហាត់ប្រាណនៅផ្ទះបានយ៉ាងងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ឧបករណ៍អ្វីទាំងអស់។ កម្មវិធីនីមួយៗត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ជាមួយនឹងលំហាត់ប្រាណសម្បូរបែប រួមទាំងមានវីដេអូណែនាំ និងការពន្យល់តាមក្បួនខ្នាតត្រឹមត្រូវពីមួយជំហានទៅមួយជំហាន។

នេះគឺជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់អ្នកដែលមានមមាញឹកខ្លាំង មិនសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីទៅកាន់ក្លឹបហាត់ប្រាណ (Gym) ប៉ុន្តែនៅតែអាចថែរក្សាសុខភាព និងសម្រស់បានយ៉ាងមានប្រសិទ្ធភាព។

ដូច្នេះចាបខៀវនឹងប្រាប់អ្នកទាំងអស់គ្នាពីកម្មវិធី ៣ ដែលងាយស្រួលហាត់ និងមានតិកនិកបង្រៀនល្អ។
• កម្មវិធី៖ Home Workout No Equipment
• កម្មវិធី៖ JustFit Lazy Workout
• កម្មវិធី៖ Home Fitness Workout by GetFit

អ្នកទាំងអស់គ្នាអាចស្វែងរកកម្មវិធីទាំង៣នេះបានតាមរយៈការ Search នៅលើកម្មវិធី App Store ឬ Play Store។
