មិនឲ្យចាញ់ទេ! OpenAI ដំឡើងកម្រិតសុវត្ថិភាពទិន្នន័យអ្នកប្រើ ដើម្បីយកប្រៀបលើគូប្រជែង Anthropic
Khunna - ឃុនណា
AUGUST 20 2026
នវានុវត្តន៍
2 views
1 min read

នៅក្នុងបរិបទដែលម៉ូឌែលប្រាជ្ញាសិប្បនិម្មិត (AI) កំពុងតែមានសមត្ថភាពកាន់តែខ្លាំង កង្វល់ជុំវិញការយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងផ្លូវខុសក៏បានកើនឡើងយ៉ាងខ្លាំងដូចគ្នា ដែលទាមទារឱ្យក្រុមហ៊ុន AI ទាំងអស់ត្រូវស្វែងរកសមតុល្យរវាងការការពារឯកជនភាពរបស់អតិថិជន និងការតាមដានទប់ស្កាត់បទល្មើស។ ដើម្បីដណ្ដើមប្រៀបលើគូប្រជែង Anthropic ក្រុមហ៊ុន OpenAI ទើបតែបានប្រកាសបើកឱ្យសាកល្បងបច្ចេកវិទ្យាថ្មីមួយមានឈ្មោះថា Private Safety Processing។ ប្រព័ន្ធស្វ័យប្រវត្តិនេះមានសមត្ថភាពពិនិត្យនិងស្វែងរកសកម្មភាពមិនប្រក្រតី ដោយមិនរក្សាទុកទិន្នន័យរបស់អ្នកប្រើប្រាស់ឡើយ។

Moved Lynxmpe M54006 L

យុទ្ធសាស្ត្រថ្មីរបស់ OpenAI នេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងគោលការណ៍រក្សាទុកទិន្នន័យថ្មីរបស់ Anthropic ដែលបានប្រកាសកាលពីខែកក្កដា។ គោលការណ៍របស់ Anthropic តម្រូវឱ្យរក្សាទុកទិន្នន័យ និងកិច្ចសន្ទនារបស់អ្នកប្រើប្រាស់រយៈពេល ៣០ ថ្ងៃ សម្រាប់ម៉ូឌែលកម្រិតខ្ពស់ដូចជា Mythos-class និងម៉ូឌែលជំនាន់ក្រោយៗទៀត ក្នុងគោលបំណងត្រួតពិនិត្យសុវត្ថិភាព។ ប៉ុន្តែ វិធានការនេះបានបង្កើតឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អតិថិជនជាក្រុមហ៊ុនអាជីវកម្មធំៗ ដែលមានទិន្នន័យសម្ងាត់ និងមិនចង់ឱ្យភាគីខាងក្រៅរក្សាទុក ឬចូលមើលទិន្នន័យទាំងនោះឡើយ។

បច្ចេកវិទ្យា Private Safety Processing របស់ OpenAI បានពង្រីកវិសាលភាពនៃគោលការណ៍មិនរក្សាទុកទិន្នន័យ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើប្រាស់ភ្នាក់ងារស្វ័យប្រវត្តិ ក្នុងការវិភាគកិច្ចសន្ទនាជាច្រើនបញ្ចូលគ្នាជាលក្ខណៈ Long-horizon Monitoring។ យន្តការនេះអនុញ្ញាតឱ្យ OpenAI អាចចាប់បាននូវរាល់សកម្មភាពទុច្ចរិត ដែលជនខិលខូចព្យាយាមបំបែកសំណើជាច្រើនដង ឬច្រើនវគ្គសន្ទនាដើម្បីគេចវេះពីការចាប់កំហុស (ដូចជាការបង្កើតមេរោគកុំព្យូទ័រ) ដោយពុំចាំបាច់មានការចូលមើលពីមនុស្ស ឬការរក្សាទុកប្រវត្តិទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia