តំណាង TikTok នៅខ្មែរ ចែកយុទ្ធសាស្ត្រ 3R អ្នកផលិតមាតិការ លែងគាំងគំនិតទៀត
Sakada Techie
FEBRUARY 19 2025
ឌីជីថល
208 views
4 mins read

ក្រុមហ៊ុនសាមសុងបានរៀបចំកម្មវិធី Workshop សម្រាប់ Content Creators ដំបូងគេនៅប្រទេសកម្ពុជា ដោយមានការសហការណ៍ជាមួយ Aleph ក្រុមហ៊ុនតំណាងអោយ TikTok កាលពីថ្ងៃទី 15 កុម្ភៈ 2024 ដែលមានការចូលរួមជាច្រើនពី Content Creators នៅក្នុងប្រទេសកម្ពុជា។

ក្នុងការចែករំលែក កញ្ញា Zaie Sanchez តំណាងខាងក្រុមហ៊ុន Aleph សម្រាប់ Tik Tok នៅកម្ពុជាយើងបានលើកឡើងពីយុទ្ធសាស្ត្រ 3R សម្រាប់អ្នកផលិតមាតិការ ក៏ដូចជាអាជីវកម្មយកទៅអនុវត្តក្នុងការផលិតមាតិការរបស់ខ្លួនលើបណ្ដាញសង្គម Tik Tok មិនឱ្យគាំងគំនិត។

480150850 967097685607457 657253724774762393 N

បើតាមតំណាង Tik Tok ខាងលើបានឱ្យដឹងថា 3R មកពីពាក្យថា Recut Remix និង Reimagine ដែលអាចសង្ខេបនិយមន័យត្រួសៗដូចខាងក្រោម៖

1. Recut – មូលដ្ឋានសម្របវីដេអូចូលទម្រង់ Tik Tok

ដើម្បីទាក់ទាញការចាប់អារម្មណ៍ វីដេអូគួរតែមាន៖

ព័ត៌មានចាប់អារម្មណ៍អំពីម៉ាកយីហោក្នុងរយៈពេលបីវិនាទីដំបូង

ទម្រង់បញ្ឈរ សំឡេងបើក

Hook ឬ ឃ្លាពញ្ញាក់អារម្មណ៍គួរឱ្យទាក់ទាញក្នុងរយៈពេលប្រាំមួយវិនាទីដំបូង (ដោយប្រើការភ្ញាក់ផ្អើល ភាពសង្ស័យ ឬអារម្មណ៍)

ព័ត៌មានសំខាន់ៗនៅស្ថិតក្នុងតំបន់សុវត្ថិភាពរបស់ TikTok (UI) និងមានការអំពាវនាវឱ្យធ្វើសកម្មភាពអ្វីមួយ (Call To Action) ច្បាស់លាស់។

2. Remix – កាត់តច្របាច់បញ្ចូលតាមស្ទាយ TikTok

ដើម្បីលាយបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងមាតិកា TikTok បែប organic អ្នកបង្កើតមាតិការគួរតែ៖

🎵 បញ្ចូលតន្ត្រីពេញនិយម មាន subtitletransition ទាក់ទាញ និងអាចមានជា Filter ជាដើម

👀 ប្រើក្បាច់ និងការប្រាស្រ័យទាក់ទងបែប UGC (User Generated Content)

🎭 បន្ថែម sticker ឬ ធាតុទាញអារម្មណ៍លើ TikTok

វិធីសាស្រ្តនេះធ្វើឱ្យមាតិកាដែលមានម៉ាកយីហោមានអារម្មណ៍ថាពិតប្រាកដ និងទាក់ទាញជាង។

3. Reimagine – ជំរុញការចូលរួមរបស់សហគមន៍

សម្រាប់ការចូលរួមរបស់ទស្សនិកជនកាន់តែស៊ីជម្រៅ ម៉ាកយីហោគួរតែ៖

📢 លើកទឹកចិត្តដល់មាតិកាដែលបង្កើតដោយសហគមន៍ (បេសកកម្មម៉ាកយីហោ)

🌍 ប្រើបែបផែន Augmented Reality (AR) Filter ប្លែកៗផ្សេងៗសម្រាប់បទពិសោធន៍ដ៏អស្ចារ្យ

ដោយអនុវត្តតាមយុទ្ធសាស្ត្រមាតិកា TikTok ដែលមានរចនាសម្ព័ន្ធនេះ—Recut, Remix និង Reimagine—ម៉ាកយីហោ និងអ្នកបង្កើតមាតិការអាចបង្កើនការឈានទៅដល់ ការចូលរួម និង មាតិការប្រកបដោយឥទ្ធិពលដល់សហគមន៍របស់ពួកគេ។

480280791 967097648940794 2525209871729327304 N

Workshop នេះគឺផ្តោតសំខាន់លើគំនិតច្នៃប្រឌិតថ្មី ការផលិតមាតិកា និងបង្កើននូវគុណភាពមាតិការបស់ Content Creators និងមានការបង្ហាញពីការអាប់ដេតថ្មីរបស់ TikTok ផងដែរ។

លើសពីនេះក៍មានការដាក់បង្ហាញនូវ Galaxy S25 Series ដែលជាទូរស័ព្ទ AI ជំនាន់ចុងក្រោយគេរបស់សាមសុង ដែលដូចមានមិត្តយល់ចិត្ត ឬជំនួយការផ្ទាល់នៅជាមួយយើងជានិច្ច។

480476038 967097455607480 7329446669868668700 N

ទូរស័ព្ទនេះមានមុខងារ AI ពិសេសៗដូចជា:

1. Cross App Action (Gemini): ជាមុខងារមួយដែលអាចប្រើប្រាស់ដោយសំឡេងដើម្បីបញ្ជាទៅ កាន់ App ផ្សេងៗបាន។

2. Audio Eraser: គឺជាមុខងារកាត់សំឡេងរំខានដែលមាននៅក្នុងវីដេអូ ដូចជាសំឡេង Background ចម្រៀង ឬ ខ្យល់ដែលយើងមិនចង់ឱ្យមាននៅក្នុងវីដេអូ។

3. Auto Trim: គឺជាមុខងារជួយកាត់តវីដេអូដោយ Auto នូវចំណុចណាដែលមើលទៅមិនចាំបាច់ឱ្យ មានក្នុងវីដេអូ។

4. កាមេរ៉ា: ថតរូបភាព Ultra-Wide Len បានយ៉ាងច្បាស់ជាមួយនឹងទំហំកាមេរ៉ារហូតដល់ 50MP ជាមួយមុខងារ Nightography Video ដែលជួយបង្កើនសមត្ថភាពក្នុងការថតវីដេអូពេលរាត្រីឱ្យ កាន់តែប្រសើរជាងមុន ផ្តល់ពណ៌ ពន្លឺ និងកាត់បន្ថយសំឡេងរំខាន ឬ Noise បានល្អជាងមុនទៀតផង។

5. កាមេរ៉ាមុខ 12MP: ថតរូបបានច្បាស់ស្អាត រស់រវើក ទោះបីជាស្ថិតក្នុងស្ថានភាពពន្លឺបែប ណាក៏ដោយជាមួយមុខងារ Natural Portrait ដែលបង្កើនគុណភាពនៃការថត Selfie ឱ្យកាន់តែ ប្រសើរជាងមុន និងអាចថត Portrait ដោយកាត់ជាយ Background បានយ៉ាងល្អឥតខ្ចោះ។

6. អេក្រង់: បំពាក់អេក្រង់កាន់តែធំជាងមុនរហូតដល់ 6.9 អ៊ីញ លើ Galaxy S25 Ultra

7. Chipset: បំពាក់ដោយ Chipset ជំនាន់ថ្មីដំបូងគេបង្អស់ Qualcomm's Snapdragon 8 Elite 3nm for Galaxy ជាមួយការអាប់ដេត NPU40%, CPU30%, GPU30% ដែលជួយកាត់បន្ថយកម្ដៅបានរហូតដល់ 20%

8. មុខងារ Knox Security: រក្សាទុក និងការពារទិន្នន័យផ្ទាល់ខ្លួនដោយសុវត្ថិភាពក្នុង Knox Vault និងការពារពីការ Hack បានល្អទៀតផង។

9. One UI7: អាចធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការបានរហូតដល់ទៅ 7 ជំនាន់។

10. AI Select: អាចធ្វើការជ្រើសរើសយកសកម្មភាពណា មួយដើម្បីបង្កើត និងចែករំលែកជារូបភាព GIF ហើយរក្សាទុកបានយ៉ាងងាយស្រួល។

12. Design: មានរូបរាងស្អាត និងស្តើងជាងមុនរហូតដល់ 15%

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia