ចង់ដោនឡូតវីដេអូពីបណ្ដាញសង្គមណាក៏ដោយ ស្គាល់វេបសាយមួយនេះ ដោនឡូតបានទាំងអស់ 🔥
Sakada Techie
OCTOBER 1 2024
គន្លឹះល្អៗ
4.3 K views
1 min read

Publer.io ជាវេបសាយដែលអាចទាញយកវីដេអូពីគ្រប់វេបសាយបណ្ដាញសង្គមទាំអអស់ដោយឥតគិតថ្លៃ។ វាមានលក្ខណៈពិសេសដូចខាងក្រោម៖

១. ទាញយកពីគ្រប់វេបសាយ៖ អាចទាញយកវីដេអូពីស្ទើរតែគ្រប់គេហទំព័រ រួមទាំង YouTube, Facebook, Instagram និង Twitter

២. ឥតគិតថ្លៃទាំងស្រុង៖ អ្នកអាចទាញយកវីដេអូច្រើនតាមចិត្តដោយមិនចាំបាច់បង់ប្រាក់។

៣. មិនចាំបាច់បង្កើតគណនី៖ គ្រាន់តែចម្លងអាសយដ្ឋានវីដេអូ និងបិទភ្ជាប់វាទៅក្នុងឧបករណ៍នេះ។

របៀបប្រើ Publer.io

ក. ចម្លងកូពីលីងវីដេអូ

ខ. យកទៅដាក់ភ្ជាប់ទៅក្នុងវេបសាយ Publer.io

គ. ចុចប៊ូតុង Save to Device ជាការស្រេច

តាមការអះអាងពីវេបសាយមួយនេះថា Publer.io មានសុវត្ថិភាព និងមិនតាមដានសកម្មភាពរបស់អ្នក ក្រៅពីនេះក៏មាន Tools ផ្សេងទៀតសម្រាប់គ្រប់គ្រងបណ្តាញសង្គមផងដែរ។

សូមចូលទៅកាន់ publer.io/tools ដើម្បីសាកល្បងប្រើ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia