ក្រុមហ៊ុន TECNO Mobile បានប្រកាសចេញនូវ ស្មាតហ្វូនស៊េរីថ្មី TECNO POVA 7 Ultra 5G នៅក្នុងទីផ្សារកម្ពុជាហើយ នៅT.Y Media E-Sports Center ក្រោមវត្តមានអាយដលក្នុងវិស័យហ្គេម ដូចជា ក្រុម MLBB Profesional Players "CFU Gaming" ដែលជាជើងឯកMPL KH រដូវកាលទី៨, ក្រុមនារី CPU Serendipity, លោក Ice frog, លោក Mengly កញ្ញា Sea Neang ពិធិករល្បីលាញ លោកជាវណ្ណារិទ្ធិ ព្រមទាំងTop Fans របស់ TECNO និង វត្តមានសារព័ត៌មានធំៗជាច្រើនស្ថាប័នផងដែរ។
ស្មាតហ្វូនស៊េរីថ្មីនេះ TECNO POVA 7 Ultra 5G ដែលជា ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង5G ដែលមានស្ទាយ៍ទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ 300 ដុល្លា។
រូបរាង: ការឌីហ្សាញរចនារូបរាងបែប Interstella Spaceship អនាគតនៃបច្ចេកវិទ្យាដ៏អស្ចារ្យ។ ជាមួយនឹងទម្ងន់ត្រឹមតែស្រាល និងកំរាស់ស្តើង និងរូបរាងកាមេរ៉ាបែបត្រីកោណ"Triangular" និងរចនាស្ទាយ៍ថ្មីដ៏ទាក់ទាញ ។
Status Windows : រចនាស្ទាយ៍ថ្មីដ៏ទាក់ទាញ មានភ្លើង LED (Status Windows) សម្រាប់ការជូនដំណឹងនានា ដែលអាចកំណត់លក្ខណ:បង្ហាញ និងមុខងារដូចជា ពន្លឺសម្រាប់សំឡេងរោទិ៍ ពេលបើកទូរស័ព្ធដំបូង ចាប់ផ្តើមលេងហ្គេម កម្មវិធីកំណត់ពេល ពេលកំពុងសាកថ្ម រំលឹកពេលអស់ថ្ម បន្ថយឬបន្ថែមសម្លេង និងមុខងារជាច្រើនបែបសាកសមជាពិសេសសម្រាប់យុវវ័យដែលចូលចិត្តនៅបច្ចេកវិទ្យាសម័យថ្មី។
កម្លាំងម៉ាស៊ីន: ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8350 Ultimate 5G processor ទំហំផ្ទុក 256G មានមុខងារបង្កើន Ram រហូតដល់ 24GB, TECNO POVA 7 Ultra 5G គឺផ្តោតសំខាន់លើសមត្ថភាពខ្លាំងរបស់ស្មាតហ្វូននេះ Ultra Perfomance លេងហ្គេម ១២០fps បានយ៉ាងរលូនក្នុងរយៈពេលយូរដោយគ្មានរអាក់រអួលឬLag គួរបញ្ជាក់ថា POVA 7 Ultra 5G ជាទូរស័ព្ទផ្លូវការនៅក្នុងការប្រកួត PUBG Mobile PMSL SEA ដែលអាចលេងបានដល់កម្រិត 120fps ដែលអាចលេងហ្គេមកំពុងពេញនិយមបានយ៉ាងរលូនផ្តល់បទពិសោធន៍លេងហ្គេមយ៉ាងល្អនិងផ្តល់ការកម្សាន្តយូរជាងមុន។
អេក្រង់ធំ 6.67" 1.5K 144Hz៖ TECNO POVA 7 Ultra 5G មាន អេក្រង់ AMOLED ដិតច្បាស់ កម្រិត1.5K ជាមួយល្បឿនអេក្រង់លឿន144Hz រហិល ដែលផ្តល់បទពិសោធន៍ អស្ចារ្យ សម្រាប់ការ លេងហ្គេម និងមើលវីដេអូ។លើសពីនេះវាប្រើពេលមានទឹក ឬវត្ថុរាវកំពប់លើ។
ថ្មធំ 6000mAh៖ ជាមួយនឹងថាមពលថ្ម 6,000mAh អាចកម្សាន្ត និងលេងហ្គេមគ្មានដែនកំណត់ជាមួយថ្មដែលមានអាយុកាលប្រើប្រាស់បានយូរ រហូតដល់ 1800 Cycle លើសពីនេះទៅទៀត បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 70 វ៉ាត់ FlashCharge និងសាកWireless Charge 30វ៉ាត់ សុវត្ថិភាព ជាមួយ Smart AI ធ្វើឲ្យថ្មប្រើបានយូរឆ្នាំ និង បច្ចេកវិទ្យា Bypass Charge ដែលជួយទប់កម្តៅពេលសាកថ្ម លេងហ្គេម និងមុខងារផ្ទេរថ្មទៅសាកបញ្ចូលស្មាតហ្វូនផ្សេងទៀត Reverse Charge រហូតដល់ 10W។
កាមេរ៉ា108MP: បំពាក់ដោយប្រព័ន្ធកាមេរ៉ាដ៏សម្បូរបែប TECNO POVA 7 Ultra 5G រាល់ពេលថតជាមួយនឹងរូបភាពដិតស្រស់ និងកម្រិតពណ៌ច្បាស់។កាមេរ៉ាមេទំហំ 108MP ផ្តល់នូវរូបភាព ដ៏គួរឱ្យ ភ្ញាក់ផ្អើល ខណៈដែលកាមេរ៉ា AI ជំនួយក្នុងការគណនាពណ៌។ លើសពីនេះ កាមេរ៉ាទូលាយ 8MP អាចឱ្យអ្នកប្រើប្រាស់ថតយកទេសភាពបានធំជាងមុន និងកាមេរ៉ាមុខ Selfie 13MP ។
ប្រព័ន្ធប្រតិបត្តិការថ្មី៖ ដំណើរការលើប្រព័ន្ធប្រតិបត្តិការថ្មី Android 15 រូបរាង ICON និង Animation ថ្មីជាង300 ធ្វើជាពិសេសសម្រាប់ម៉ូដែលនេះ ផ្តល់នូវស្ថេរភាពក្នុងការប្រើប្រាស់ សុវត្ថិភាពនិងលក្ខណៈពិសេសដូចជា មុខងារ Freelink Call និង សារ SMS ឥតគិតថ្លៃ ក្នុងចម្ងាយក្រោម១គីឡូម៉ែត*មានប្រយោជន៍ខ្លាំងសម្រាប់អ្នករស់នៅតំបន់មិនសូវមានសេវាទូរស័ព្ទ (*អាស្រ័យលើទីតាំងនិងស្ថានភាពការប្រើប្រាស់) ប្រព័ន្ធបន្សាបកម្តៅពេលលេងហ្គេម ប្រព័ន្ធរំញ័រX-axis និង IP64 ធន់នឹងទឹក និងធូលី។
ចំណុចពិសេសលម្អិត៖
- អេក្រង់ 6.67" Amoled 1.5K និងល្បឿន 144Hz
- ឈីបខ្លាំង MediaTek Dimensity 8350 Ultimate 5G Processor
- ទំហំផ្ទុក 12GB (MemFusion up to 24GB) + 256GB
- កាមេរ៉ា ភ្នែក 2 ទំហំ 108MP+8MP
- បាសបំពងសំឡេង២គ្រាប់ DTS + Hi Res,
- ទំហំថ្មធំ 6000mAh និងសាកថ្មលឿន70W សាកឥតខ្សែ 30វ៉ាត់
- ប្រព័ន្ធការពារ ទឹកកម្រិតស្រាល IP64
- ប្រព័ន្ធប្រតិបត្តិការថ្មី Android 15
- ជម្រើសពណ៌ : ស និង ខ្មៅ ។
វាបំពាក់ដោយបច្ចេកវិទ្យាថ្មីលើសពីជំនាន់មុន ដំណើរការបន្ទះឈីបថ្មី និងលឿនជាងមុន និងសមត្ថភាពថ្មប្រសើរជាងមុនដែលជា ស្មាតហ្វូនលេងហ្គេមបំពាក់ឈីបខ្លាំង5G ដែលមានស្ទាយ៍ទាក់ទាញបំផុត ក្នុងកម្រិតតម្លៃខ្ទង់ 300 ដុល្លារ។
ជម្រើសពណ៌: ខ្មៅ និង ស
តម្លៃ : TECNO POVA 7 Ultra 5G : $359 (រ៉េម 12+12GB ទំហំផ្ទុក 256GB)
ជម្រើសមួយទៀត ត្រឹមតែ$329 សម្រាប់ (រ៉េម 8+8GB ទំហំផ្ទុក 128GB)។
ជាមួយនឹងកាដូថែម ៥មុខ មានដូច Giftbox, កាសប្លូធូ, Wireless Powerbank, Mag-case និង Fashion design case cover ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជានិងធ្វើប្រតិបត្តិការជាង៧០ប្រទេសលើសកលលោក។សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួល ពត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕