មុខងារ Currency Converter នេះគឺមានស្រាប់នៅលើស្មាតហ្វូនស្ទើរតែគ្រប់ស៊េរី ដែលជួយឱ្យយើងចំណេញពេលវេលា និងមិនចាំបាច់ដោនឡូត App បន្ថែមទៀតទេ។

- បើកកម្មវិធី Calculator រួចចុចលើរូបតំណាងម៉ាស៊ីនគិតលេខ នៅជ្រុងខាងឆ្វេងផ្នែកខាងក្រោម
- បើកមុខងារ Convert
- អ្នកអាចជ្រើសរើសប្រភេទលុយ រួចបំលែងរូបិយប័ណ្ណគ្រប់ប្រទេសបានយ៉ាងរហ័ស និងងាយស្រួល។

២. សម្រាប់អ្នកប្រើ Android
ចូលទៅក្នុងកម្មវិធីគិតលេខ (Calculator) រួចរកមើលរូបសញ្ញា រូបិយប័ណ្ណ ឬសញ្ញាបន្ទាត់វាស់។ នៅទីនោះអ្នកនឹងឃើញមុខងារ Currency ដែលអ្នកអាចជ្រើសរើសប្រទេសណាក៏បានដើម្បីបំលែងមកជាប្រាក់រៀល ឬប្រាក់ដុល្លារ។

៣. សម្រាប់អ្នកប្រើ Google Search
គ្រាន់តែចូលទៅក្នុង Browser រួចវាយពាក្យថា 1 USD to KHR វានឹងលោតតារាងតម្លៃប្តូរប្រាក់បច្ចុប្បន្ន (Real-time exchange rate) មកឱ្យអ្នកភ្លាមៗ។
