សុខៗអស់លុយពីកុង! Passwords និងព័ត៌មានកុងធនាគារ រាប់លានគណនី ត្រូវបានគេលួ.ចដាក់លក់នៅកន្លែង១នេះ
SOKLY - កូនផ្កាឈូក
MAY 12 2025
ឌីជីថល
1.2 K views
1 min read

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Forbes នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ ការលេចធ្លាយនូវទិន្នន័យ និងពាក្យសម្ងាត់ របស់អ្នកប្រើប្រាស់អ៊ិនធឺណិតនៅជុំវិញពិភពលោក បានកើនឡើងប្រមាណ 43% បើធៀបនឹងឆ្នាំ២០២៣។ 

ប្រភពដដែលបានឱ្យដឹងទៀតថា មានពាក្យសម្ងាត់ដែលត្រូវបានលួចចំនួន 19 ពាន់លាន ត្រូវបានបង្ហោះលក់ឬចែកចាយលើបណ្ដាញងងឹត ក្នុងចំណោមនោះ មាន 2.9 ពាន់លានជាពាក្យសម្ងាត់ផ្ទាល់ខ្លួន (unique passwords) និង មានកាតឥណពន្ធ (credit cards) រហូតទៅដល់ចំនួន 14.5លានកាត ក៏ត្រូវបានដាក់លក់ ខណៈក្នុងចំណោមនោះ 80.7% ជាកាតពីសហរដ្ឋអាមេរិក។

មូលហេតុសំខាន់បំផុតនៅពីក្រោយការកើនឡើង នៃការបែកធ្លាយនូវទិន្នន័យ និងពាក្យសម្ងាត់ផ្សេងៗ គឺបណ្ដាលមកពី ការកើនឡើងនៃកម្មវិធីលួចព័ត៌មាន (infostealer malware)៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia