ឆ្ងល់យូរហើយ! តាមពិតបុរសម្នាក់នេះសោះ ជាអ្នកបង្ហោះវីដេអូ ដំបូងបង្អស់លើ Youtube
SOKLY - កូនផ្កាឈូក
MAY 11 2025
ឌីជីថល
2.4 K views
2 mins read

យូធូប (Youtube) ជាបណ្តាញសង្គមដ៏ធំបំផុតមួយនៅលើពិភពលោក ដែលអាចអោយអ្នកប្រើប្រាស់ បើកចូលទៅបង្ហោះវីដេអូរបស់ខ្លួន និង ឆែកមើលវីដេអូផ្សេងៗដោយសេរី។ ប៉ុន្តែតើអ្នកដឹងទេ តើអ្នកណាជាអ្នកបង្ហោះវីដេអូដំបូងគេនៅលើ វេទិកាមួយនេះ?

វីដេអូដំបូងគេបង្អស់នៅលើ  Youtube មានរយៈពេលត្រឹមតែ ១៨ វិនាទីប៉ុណ្ណោះ ដែលត្រូវបានបង្ហោះឡើងដោយលោក Jawed Karim ហើយរឿងរ៉ាវដ៏អស្ចារ្យនៅពីក្រោយវីឌីអូនេះបាននាំឲ្យ Youtube  ក្លាយជាបណ្ដាញសង្គមចែករំលែកវីដេអូធំបំផុតក្នុងលោកនាពេលបច្ចុប្បន្ន ។

រំលឹកទៅកាលពី ២០ ឆ្នាំមុនពោលគឺនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០០៥ ជាថ្ងៃដែល Youtube បានចាប់បដិសដ្ឋិ និងត្រូវបានបង្កើតឡើងដោយ ស្ថានិកចំនួន ៣រូប ដែលពួកគេជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Paypal។ ក្នុងនោះមានដូចជាលោក Chad Hurley លោក Steve Chen និងចុងក្រោយគឺលោក Jawed Karim ដែលជាអ្នកបង្កើតប្រវត្តិសាស្ត្របង្ហោះវីឌីអូមុនដំបូងគេក្នុងបណ្តាញសង្គមយក្សនេះតែម្តង។

វីដេអូឃ្លីបដំបូងគេបំផុតដែលមានរយៈពេល ១៨វិនាទី ត្រូវបានបង្ហោះនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៥ ដោយគណនីយូធូប របស់លោក Jawed Karim ហើយវីដេអូនោះ មានចំណងជើងថា “ Me at the zoo“ បង្ហាញពីលោក Jawed កំពុងតែស្ថិតនៅក្នុងសួនសត្វ។

យ៉ាងណាមិញ គំនិតបង្កើត Youtube នេះកើតចេញពីបញ្ហាផ្ទាល់ខ្លួន។ នៅពេលដែលពួកគាត់បានទៅពិធីជប់លៀងនៅផ្ទះលោក Steve Chen ហើយមិនដឹងថាយកវីដេអូដែលទើបថតថ្មីទៅចែកគ្នាមើលយ៉ាងម៉េច លោក Steve Chen ស្រាប់បែកគំនិតបង្កើត Youtube នេះបន្ទាប់ពីចប់កម្មវីធីជប់លៀងអាហារពេលល្ងាចនោះតែម្តង ទើបក្រោយមកគេបានអភិវឌ្ឍន៍វាទៅជាកន្លែងធ្វើទីផ្សារអនឡាញដូចសព្វថ្ងៃ។

ចំណែកការអះអាងពីលោក Jawed Karim បញ្ជាក់ថា រឿងដែលជម្រុញឲ្យពួកគាត់បង្កើត Youtube នេះគឺ វីដេអូរបស់តារាល្បី Janet Jackson កាលពីឆ្នាំ ២០០៤ ហើយបន្ទាប់ពីព្យុះស៊ូណាមិនៅឥណ្ឌាបានធ្វើឲ្យបាត់វីដេអូមួយនេះ ទោះបីជាខំស្វែងរកនៅតាមវេបសាយអនឡាញក៏ដោយ ដូចនេះក៏នាំឲ្យពួកគាត់ជឿជាក់លើគំនិតបង្កើតវេបសាយចែករំលែកវីដេអូនេះ ។ ហើយគម្រូ Youtube ត្រូវបានកើតចេញពីវេបសាយបង្ហោះវីដេអូដើម្បីធ្វើការណាត់ឈ្មោះថា Hot or Not ។

គ្រាន់តែចាប់ផ្តើមមិនទាន់បានប៉ុន្មានផង Youtube បានក្លាយជាក្រុមហ៊ុនថ្មីថ្មោងដែលទទួលការវិនិយោគ ១១.៥ លានដុល្លារពី ក្រុមហ៊ុនវិនិយោគ Sequoia Capital និង ៨ លានដុល្លារពី Artis Capital Management៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia