បើនិយាយដល់ក្រុមហ៊ុនបច្ចេកវិទ្យានៅសហរដ្ឋអាម៉េរិក ប្រហែលជាលោកអ្នកអាចនឹងនឹកឃើញទៅដល់ កំពូលក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk ឬក៏ ក្រុមហ៊ុន Apple របស់ Steve Jobs ជាក់ជាមិនខាន។ ប៉ុន្តែតាមការពិតទៅបច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងពីរនោះមិនមែនជាអធិរាជអាជីវកម្មធំបំផុតនៅអាម៉េរិកឡើយ។
បើយោងតាមរបាយការណ៍ពី companiesmarketcap.com បានបង្ហាញឱ្យឃើញថា គិតត្រឹមឆ្នាំ២០២៥នេះ ក្រុមហ៊ុនដែលមានតម្លៃទីផ្សារខ្ពស់ជាងគេបំផុតនៅសហរដ្ឋអាម៉េរិកគឺ ក្រុមហ៊ុនសាជីវកម្ម Microsoft ដែលមានលោក Bill Gates និងលោក Paul Allen ជាសហស្ថាបនិក ខណៈតម្លៃទីផ្សារសរុប (Market Capitalization-មូលធនប័ត្រទីផ្សារ) មានរហូតដល់ទៅ 3.34ទ្រីលានដុល្លារ។
គួរជម្រាបផងដែរថា Microsoft Inc. គឺជាក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិទ្យាសកលដែលត្រូវបានគេស្គាល់តាមរយៈ កម្មវិធីកុំព្យូទ័រ cloud computing និងសេវាកម្ម AI ឈានមុខ និងក្ដោបក្ដាប់ទីផ្សារស្ទើរជុំវិញពិភពលោក។
ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់តាមលំដាប់នៃ តម្លៃទីផ្សាររបស់ក្រុមហ៊ុនឈានមុខគេនៅសហរដ្ឋអាម៉េរិក៖