ចំណេញណាស់! ទូរស័ព្ទ ៣ម៉ូឌែលនេះនៅខ្មែរ តម្លៃក្រោម ១០០ដុល្លារប៉ុណ្ណោះ រាងស្អាត ថ្មកាន់ និងប្រើបានយូរ
Khunna - ឃុនណា
JUNE 10 2026
អេឡិចត្រូនិក
955 views
4 mins read

បើអ្នកកំពុងស្វែងរកទូរស័ព្ទដៃដែលមានតម្លៃធូរថ្លៃក្រោម ១០០ ដុល្លារ នៅលើទីផ្សារប្រទេសកម្ពុជា ម៉ូឌែលទាំង ៣ នេះគឺជាជម្រើសដ៏ឆ្លាតវៃបំផុត ដែលមិនត្រឹមតែមានរូបរាងស្អាតប្លែក ពេញនិយម និងទាន់សម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលេចធ្លោខ្លាំងខាងកម្លាំងថ្មធំ កាន់បានយូរ អាចប្រើប្រាស់សម្រាប់ការងារប្រចាំថ្ងៃ កម្សាន្ត ឬលេងបណ្តាញសង្គមបានយ៉ាងរលូនដោយគ្មានក្តីបារម្ភ។

Ecommerce Phone

1/. Redmi A5

  • ទំហំធំរហូតដល់ 6.88 HD+ មកជាមួយល្បឿនលឿន Refresh Rate 120Hz ធ្វើឱ្យការទស្សនាវីដេអូ និងការអូសទំព័រកាន់តែរលូនមិនទាក់។
  • បំពាក់ដោយបន្ទះឈីប UNISOC T7250 Octa-core រួមផ្សំជាមួយ RAM 6GB / 8GB (មានមុខងារ Extended RAM បន្ថែមល្បឿន) ជំនួយដល់ការលេងហ្គេម និងបើកកម្មវិធីបានច្រើនក្នុងពេលតែមួយ។
  • កាមេរ៉ាក្រោយទំហំ 32MP និងកាមេរ៉ាមុខ 8MP ជំនួយដោយ AI ជួយឱ្យការថតរូបភាព និងវីដេអូមានភាពច្បាស់ប្រណីត។
  • កម្លាំងថ្មរហូតដល់ 5200mAh កាន់បានយូរពេញមួយថ្ងៃ ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មលឿន 15W (Type-C)
  • គាំទ្រស៊ីមពីរ (Dual SIM + microSD), ប្រព័ន្ធអ៊ីនធឺណិត 4G LTE, Wi-Fi 5GHz, Bluetooth 5.2 និងនៅតែរក្សាទុកន្ធរន្ធដោតកាស 3.5mm ព្រមទាំង FM Radio ផងដែរ។

Poiuytgfvcds22222

685819155 1402977718539383 8420706466744502744 N

ដូច្នេះសម្រាប់អ្នកដែលចង់ជាវ Redmi A5 មួយម៉ូឌែលនេះ សូមធ្វើការទាក់ទងតាមរយៈ ឆាតមកផេក NIKA Phone Shop ឬ តាម Telegram ដើម្បីកម្ម៉ង់បានភ្លាមៗ 010 833 551។ ទំនាក់ទំនង សាខា NIKA PHONE | 310 Branch, ផ្ទះលេខ 450C ផ្លូវ 310 បឹងកេងកង 3, រាជធានីភ្នំពេញ [010 833 551 | 010 688 551 | 017 935 151]

2./ Honor X5c Plus

  • ក្នុងកម្រិតតម្លៃក្រោម ១០០ ដុល្លារ ការផ្តល់ជូន RAM រហូតដល់ 8GB និងអង្គចងចាំ 128GB គឺធំធេងណាស់ ដែលជួយឱ្យម៉ាស៊ីនដើររលូន លេងបណ្តាញសង្គមមិនទាក់ និងផ្ទុក រូបភាព វីដេអូ ឬហ្គេមបានយ៉ាងច្រើន។
  • អេក្រង់ទំហំធំទូលាយបែប Bright & Dynamic Display គួបផ្សំជាមួយល្បឿន 90Hz Refresh Rate ធ្វើឱ្យការទស្សនាវីដេអូ ភាពយន្ត និងការអូសបញ្ជាអេក្រង់មានភាពរស់រវើក និងទន់ភ្នែក។
  • បំពាក់កាមេរ៉ាក្រោយពីរគ្រាប់ ដោយកែវភ្នែកចម្បងមានទំហំរហូតដល់ 50MP អាចផ្តិតយករូបភាពបានច្បាស់ល្អ ស្អាតទាក់ភ្នែក សម្រាប់តម្រូវការថតរូបប្រចាំថ្ងៃ។
  • ថាមពលថ្មធំជាងទូរស័ព្ទ (ធម្មតាត្រឹម 5000mAh) ដែលធានាថាអ្នកអាចប្រើប្រាស់ និយាយទូរស័ព្ទ ឬលេងកម្សាន្តបានពេញមួយថ្ងៃ ឬលើសពីនេះដោយមិនបារម្ភរឿងអស់ថ្មពាក់កណ្តាលផ្លូវ។

Honor

715442941 1493235035931730 3017078177711780858 N

ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍លើម៉ូឌែលមួយនេះ អាចជាវតាមរយៈហាងលក់ទូរស័ព្ទដៃ Imobi បាន ។ សម្រាប់ព័ត៌មានបន្ថែម៖ សូមឆាតចូលផេក Imobi ឬតាមលេខទូរស័ព្ទ 087488848, 015488848 (Smart)/ 078 488848(Cellcard)

3./ Tecno Spark Go2

  • បំពាក់អេក្រង់ទំហំធំ 6.74 អ៊ីញ 
  • អ្វីដែលពិសេសគឺវាគាំទ្រល្បឿន Refresh Rate រហូតដល់ 120Hz (ជំនាន់មុនត្រឹម 90Hz) ធ្វើឱ្យការអូសបញ្ជា លេងហ្វេសប៊ុក ឬមើលវីដេអូមានភាពរលូនខ្លាំង
  • ប្រើប្រាស់បន្ទះឈីប Unisoc T7250 (Octa-core) ដែលរត់បានលឿនសមរម្យសម្រាប់កម្មវិធីទូទៅប្រចាំថ្ងៃ
  • រត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 15 (HIOS) ថ្មីស្រឡាង ដែលមានមុខងារជំនួយការឆ្លាតវៃ (Ella AI) ថែមទៀតផង
  • កាមេរ៉ាក្រោយ ទំហំ 13MP អមដោយមុខងារ AI និងភ្លើង Flash ពីរគ្រាប់
  • កាមេរ៉ាមុខ ទំហំ 8MP សម្រាប់ថតរូប Selfie បានច្បាស់ល្អ
  • កម្លាំងថ្ម ទំហំធំ 5000mAh អាចកាន់បានពេញមួយថ្ងៃយ៉ាងធូរ ព្រមទាំងគាំទ្រការសាកថ្មលឿន 15W តាមរយៈរន្ធ Type-C

Fb732a15189948a9a10d05daf0fdee1e Hi

682213519 1397190095784812 380685077754287560 N

ដូច្នេះសម្រាប់អ្នកដែលចង់ជាវ Tecno Spark Go2 មួយម៉ូឌែលនេះ សូមធ្វើការទាក់ទងតាមរយៈ ឆាតមកផេក NIKA Phone Shop ឬ តាម Telegram ដើម្បីកម្ម៉ង់បានភ្លាមៗ 010 833 551។ ទំនាក់ទំនង សាខា NIKA PHONE | 310 Branch, ផ្ទះលេខ 450C ផ្លូវ 310 បឹងកេងកង 3, រាជធានីភ្នំពេញ [010 833 551 | 010 688 551 | 017 935 151]។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia