កុំប្រហែស! ចង់ហោះទៅលេងថៃកុំយកឧបករណ៍មួយនេះតាមខ្លួនឲ្យសោះ ខណៈថៃប្រកា.សហាមដល់អ្នកដំណើរតាមអាកាសកុំឲ្យបំពា.ន
Khunna - ឃុនណា
MARCH 11 2025
អេឡិចត្រូនិក
1.2 K views
2 mins read

ជាទូទៅនៅពេលដែលអ្នកដំណើរតាមជើងអាកាសអាចឈានជើងចូលដល់ក្នុងយន្តហោះបានគឺឆ្លងកាត់ការឆែក និងត្រួតពិនិត្យឥវ៉ាន់របស់អ្នកដំណើរជាមុនសិនថាតើមានរបស់អ្វីខ្លះដែលអាច និងមិនអាចយកចូលបាន ឬលើសទម្ងង់ដែលខាងអាកាសចរណ៍បានកំណត់ជាដើម។ 

L Intro 1709147813

យ៉ាងណាមិញយោងតាមសារព័ត៌មានរបស់ Bangkok Post បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថៃបានអនុវត្តបទប្បញ្ញត្តិថ្មីចាប់ពីពេលនេះតទៅគ្រប់អ្នកដំណើរទាំងអស់ដែលមានបំណងចង់ហោះហើរលើទឹកដីប្រទេសថៃគឺមិនអនុញ្ញាតឲ្យប្រើប្រាស់ Power Bank ឬដុំសាកថ្មក្នុងអំឡុងពេលហោះហើរឡើយ មិនថាជាជើងដំណើរហោះទៅ ឬហោះមកនោះទេប្រសិនបើមានគួរតែកុំប្រើ ក្នុងករណីអ្នកដំណើររូបណានៅតែបំពាននឹងចាត់ទុកជាការខុសច្បាប់។ ក្រុមហ៊ុនអាកាសចរណ៍ថៃបានបញ្ជាក់ពីវិធានការនេះនឹងចាប់អនុវត្តពីថ្ងៃ១៥ មីនា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។484121680 1048345770781341 2308111445562083978 N

សម្រាប់ហេតុផលដែលអាកាសចរណ៍ថៃបានហាមឃាត់បែបនេះគឺដោយសារតែ ធានានូវសុវត្ថិភាពខ្ពស់បំផុតដល់អ្នកដំណើរ បុគ្គលិកអាកាសចរណ៍ និងក្រុមប្រតិបត្តិការទូទៅ ដោយធ្លាប់មានករណីអគ្គិភ័យអាកាសចរណ៍អន្តរជាតិដែលសង្ស័យថាមានទាក់ទងទៅនឹងការប្រើប្រាស់ Power Bank ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ថៃបានដាក់ឲ្យប្រើប្រាស់នូវវិធានការសុវត្ថិភាពថ្មីមួយនេះ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នេះតទៅ។  ក្រុមហ៊ុនអាកាសចរណ៍ថៃបានអំពាវនាវឲ្យអ្នកដំណើរគ្រប់គ្នាក្នុងការអនុវត្តតាមបទប្បញ្ញត្តិថ្មីនេះ និងសូមការអាធ្យាស្រ័យដល់អ្នកដំណើរជាតិ និងអន្តរជាតិផងដែរ។

67c0dfd6b8e843d69c15237fdd799465 Battery Pack on Plane 1

 ដូច្នេះអ្នកដំណើរអាចយក Power Bank តាមខ្លួនបានលុះត្រាតែតាមការកំណត់ដែលបានចែងខាងក្រោម៖

  • Power Bank ដែលមានថ្មរហូតដល់ 100 វ៉ាត់-ម៉ោង (Wh) ឬ 20,000 មីល្លីអំពែរ-ម៉ោង (mAh): អតិបរមា 20 គ្រឿងក្នុងមួយអ្នកដំណើរ។
  • រវាង 100 វ៉ាត់-ម៉ោង / 20,000 មីល្លីអំពែរ-ម៉ោង និង 160 វ៉ាត់-ម៉ោង / 32,000 មីល្លីអំពែរ-ម៉ោង: អតិបរមា 2 គ្រឿងក្នុងមួយអ្នកដំណើរ។
  • លើសពី 160 វ៉ាត់-ម៉ោង / 32,000 មីល្លីអំពែរ-ម៉ោង គឺនឹងមានការហាមឃាត់មិនឲ្យដាក់ចូលក្នុងវាលី និងប្រើប្រាស់លើយន្តហោះឡ់ើយ។

គូសបញ្ជាក់ផងដែរថា Power Bank ក៏ជាមួយផ្នែកដែលអាចជាការបង្ករនូវហានិភ័យដល់ការធ្វើដំណើរតាមអាកាស ជាពិសេស Power Bank ដែលមានអំពែរខ្លាំងដែលអាចផ្ទុកសារធាតុកំហាប់ថ្មកាន់បានយូរដែលអាចបណ្តាលឲ្យមានការឆាបឆេះនូវចំណុចណាមួយដែលអ្នកដំណើរនឹកស្មានមិនដល់ ដូច្នេះហើយទើបការពារប្រសើរជាងព្យាបាល។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia