យោងតាមរបាយការណ៍ចេញ Bloomberg បានឲ្យដឹងថា កាលពីថ្ងៃចន្ទ កម្មករដែលបានធ្វើការនៅរោងចក្រផលិតរថយន្តរបស់ Tesla ប្រចាំទីក្រុងសៀងហៃ បានឃាត់ឲ្យបុគ្គលិកទាំងអស់ស្នាក់នៅរោងចក្រ ថែមទាំងតម្លើងម៉ោងការងារ។
តួយ៉ាង សម្រាប់ស្ថានភាពបច្ចុប្បន្ននេះ ប្រទេសចិនមានទីក្រុងមួយចំនួនត្រូវបានបិទខ្ទប់ចំនួន ៣ សប្ដាណ៍ ដោយសារតែការរីករាលដាលឆ្លងជំងឺកូវិត ១៩ សាជាថ្មី ក្នុងនោះក៏មានទីក្រុងសៀងហៃមួយដែរ ដែលជាទីតាំងរោងចក្ររបស់ Tesla ដែលធំបំផុតនៅទីនោះ មុនពេលបិទខ្ទប់ រោងចក្រនេះអាចផលិតរថយន្តមួយថ្ងៃជាង ២១០០ គ្រឿងឯណោះ ។
ស្របពេលនេះដែរ ក្រុមមហ៊ុន Tesla ក៏កំពុងមានគម្រោងធំ នៃខ្សែសង្វាក់ផលិត ហេតុដូចនេះតម្រូវឲ្យបុគ្គលិកទាំងអស់ត្រូវតែស្នាក់រោងចក្រផ្ទាល់ចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃទី១ ខែឧសភា ដើម្បីការពារជំងឺឆ្លង ( Covid 19 ) ក៏ដូចជាខ្លាចរំខានដល់ការផលិតរថយន្តនៅឆ្នាំបន្ទាប់ ។
ក្នុងអំឡុងពេលនេះដែរ ក្រុមហ៊ុន Tesla បន្ថែមម៉ោងការងារឲ្យបុគ្គលិកដោយធ្វើការរហូតដល់១២ ម៉ោង ក្នុង ១ថ្ងៃ និង ១ សប្ដាណ៍ ធ្វើការចំនួន ៦ថ្ងៃ ដូចបុគ្គលិកមានពេលតែ១ថ្ងៃទេដើម្បីសម្រាក ។ ផ្ទុយមកវិញ ខាងក្រុមហ៊ុនបានផ្តល់ឲ្យកន្លែងគេង និងពូក ជាមួយនឹងកន្លែងងូតទឹក ព្រមទាំងអាហារ ៣ ពេលទៀតផង ។ មួយវិញទៀតបុគ្គលិកម្នាក់ៗ នឹងទទួលប្រាក់ឧបត្ថត្ភប្រចាំថ្ងៃប្រហែលជា ៤០០ យន់ ឬ ៦៣ ដុល្លារ ។
គូសបញ្ជាក់ផងដែរ រោងចក្រ Tesla នៅទីក្រុងសៀងហៃ ត្រូវបានខកខានក្នុងការផលិតរថយន្តចំនួន ៤០០០០ គ្រឿងមកហើយរាប់ពីថ្ងៃទី ២៨ ខែមីនា មកម្ល៉េះ ៕