ច្នៃសាហាវពេកហើយ! បុរសម្នាក់វះដៃដាក់ឈីបសោឡាន Tesla គ្រាន់តែយកដៃទៅប៉ះ អាចដោះសោចូលឡានបាន ​ ​
Pheakdey Prem
AUGUST 24 2022
យានយន្ត
534 views
2 mins read

កាលពី​ពេល​ថ្មីៗនេះ បុរស​ម្នាក់​​​បានសុខចិត្តវះដៃ​​ខ្លួន​ឯង ​ដើម្បី​ដាក់​នូវ​បន្ទះឈីប​​​​​​ ជំ​នួស​​ឲ្យ​​​កាត Tesla ទុក​សម្រាប់ ​​​​​បញ្ជា​​ទ្វាឡាន​​ Tesla Model 3   របស់គាត់ Unlock ​​ដោយ​គ្រាន់​យក​ដៃ​​ទៅ​ប៉ះ​ចំនឹង S​ensor ជាប់​នឹង​ទ្វាឡាន​នោះ​ ។

2

​បើ​យោង​​គេ​ហទំ​ព័រ Businessinsider  បាន​ឲ្យដឹង​ថា​ បុរសម្នាក់​​​ឈ្មោះ​​ថា Brandon Dalaly ​បាន​បង្ហោះ​​វិដេអូ​ទៅ​​កាន់​​បណ្ដាញ​សង្គម​​ Twitter និង​​​ Youtube  ដោយបាន​បង្ហាញ​អំពី​​ការ​​​​​​​វះស្បែក​​ដៃ​​ដាក់​បន្ទះ​​ឈីប​​​​​​​​​ សម្រាប់​​បើកទ្វាឡាន​ Tesla របស់​គាត់។​ បន្ទះឈីប​​​នោះ​​ត្រូវបានគេហៅ​​ថា​ VivoKey Apex ​​​​​ហើយ​វាមិន​​​​​មានភាព​ចម្លង​ចរន្តអគ្គិសនីឡើយ​ ​ប៉ុន្តែ​​​​​បន្ទះ​ឈីបនេះ​វា​មាន​ភាពស្រដៀងទៅ​នឹង Near Field Communication (​NFC) ​​​​​​​​​​ដែលធ្វើ​ការរួម​ជាមួយ​នឹង​ Apple pay ផងដែរ​ ។​

លោក Brandon Dalaly ​ បាន​និយាយ​ថា​ បន្ទះឈីប​ដែល​​លោក​​បាន​ពាក់​ជាប់​នឹងដៃ​ខាងស្តាំនេះ​​​ គឺ​មាន​តម្លៃ​ ៤០០ដុល្លារ​​ ​​មាន​សមត្ថភាព​អាចបញ្ជា​​​​​​​ឧ​បករណ៍ផ្សេង​​​ៗ ដូចទៅនឹងកាត​​​​របស់​ Tesla ផងដែរ​​ ។​

1

​ទន្ទឹម​នឹងនេះ​ លោក​ក៏បាន​បន្ត​​​ទៀត​​​​​ថា​ ​មិន​ត្រឹម​តែដៃខាង​ស្តាំ​ទេ ដែលមាន​បន្ទះឈីបនេះ​ សូម្បី​​តែដៃខាងឆ្វេងរបស់គាត់​​ក៏បាន​ដាក់​បន្ទះឈីប​​​ សម្រាប់​​បើក​ទ្វាផ្ទះផងដែរសម្រាប់​​សុខសុវត្ថិភាព​​​​​​ផ្ទះ​​ព្រមទាំង​ជួយ​ការពារពី​​ចោរ​លួចចូល​​ប្លន់​​​។ ដូច្នេះ​​​​ដៃខាងឆ្វេ​ង​របស់​គាត់​សម្រាប់​ចាក់​ទ្វាផ្ទះ​ រីឯដៃ​ខាង​ស្តាំទុ​ក​សម្រាប់​​បើក​ទ្វាឡាន ។

ម្យ៉ាងទៀត​​នៅពេល​វិដេអូ​ដែល​គាត់​​ផុសចេញ​ទៅ​ មាន​មនុស្សជាច្រើន​ព្រួយបារម្ភ​សុវត្ថិភាពនៅពេល​​ដែល​​ត្រូវបាន​ដាក់​បន្ទះឈីប​​នេះ​រយ:ពេល​យូរ​​ខ្លាច​ប៉ះពាល់​ដល់សុខភាព។​ ចុះ​អ្នក​វិញ​យល់​យ៉ាងណាដែ​រ​សម្រាប់​​​​​ការ​ដាក់​​បន្ទះឈីប​​ក្នុង​ដៃ​​ គិតថា​ថ្ងៃ​​អនាគត រាល់​ឧបករណ៍​ទាំង​​អស់​អាច​ដាក់​ Sensor ដោះសោដូច​​​ទៅ​រថយន្ត​​​​អគ្គិសនី​ Tesla ដែរ​ឬយ៉ាងណា​ អាចបញ្ចេញ​​មតិ​បន្តិច​មក​ ៕

អត្ថបទដោយ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia