ក្នុងមួយរយៈក្រោយនេះការ Hack តាមកម្មវិធីតេឡេក្រាមមានច្រើន ដូចជាការបាត់នូវអាខោនផ្ទាល់ខ្លួន មានអ្នកចូលប្រើដោយលួចយកទិន្នន័យ ឬព័ត៌មានសម្ងាត់របស់យើង ជាពិសេសការ Send នូវ Link ពីជនមិនស្គាល់មុខតាមការចុចដោយចៃដន្យធ្វើអោយមានមេរោគ និងខូចអាខោនជាដើម និងករណី Scam ឬ Hack ផេ្សងៗទៀត។
ដូច្នេះអស់បារម្មណ៍រឿងឆបោកតាមអនឡាញ និងមានបញ្ហាអាខោនតទៀតខណៈពេលនេះ Telegram Update មុខងារថ្មីដើម្បីការពារសុវត្ថិភាពដល់អ្នកប្រើប្រាស់។
ទាំងនេះជាមុខងារថ្មី៖ រាល់ពេលអ្នកទាំងអស់គ្នាទទួលបានសារពីជនប្លែកមុខណាម្នាក់ដែលអ្នកទាំងអស់គ្នាមិនស្គាល់ ឬមិនមានក្នុង Contact នោះ Telegram នឹងបង្ហាញប្រាប់ពីពត៌មានលម្អិតដូចខាងក្រោម:
• ពេលមាននរណាឆាតមកអ្នកទាំងអស់គ្នា វានឹងបញ្ចាក់ថាមាន Contact ជាមួយគ្នា ឬអត់
• ការបង្ហាញជាលេខទូរស័ព្ទ ឬ Not Contact
• ការបង្ហាញជាទីតាំងប្រទេស ឧទាហរណ៍: Cambodia, USA, Italy, Russia, Thailand...
• បញ្ជាក់ពីខែ និង ឆ្នាំពីជននោះបានចុះឈ្មោះប្រើប្រាស់គណនី
• ការបង្ហាញថាគណនីនោះជាគណនីផ្លូវការ ឬ គណនីមិនផ្លូវការ
• ការបង្ហាញថាគណនីនោះមាន ឬមិនមាននៅក្នុង Group Chat ណាមួយ
គូសបញ្ជាក់ថា ចំណុចទាំងអស់នេះអ្នកទាំងអស់គ្នានឹងអាចធ្វើការវាយតម្លៃបានមួយចំនួនថាជា Scammer ឬអត់ ប៉ុន្តែត្រូវចាំថាវាគ្រាន់តែជាមួយផ្នែកទេដែលជួយដល់អ្នកប្រើប្រាស់ Telegram ជួនកាល Scammer ក៏អាចនឹងចាយលុយ ឬប្រើប្រាស់គណនីដែលមានអាយុកាលយូរ ឬគណនីលួចពីអ្នកដទៃក៏ថាបានដែរ។ ដូច្នេះសូមធ្វើការផ្ទៀងផ្ទាត់បន្ថែមទៀតមុនចុចលើតំណលីងណាមួយ ឬឆាតជាមួយនរណាម្នាក់ សូមប្រើតាមយុទ្ធសាស្រ្តរបស់ខ្លួនបន្ថែមដើម្បីការពារសុវត្ថិភាពខ្លួនពីការឆបោកទាំងនោះ។
អត្ថបទដោយ៖ ងួន ឃុនណា