Telegram គឺជាកម្មវិធីផ្ញើសារមួយប្រភេទដែលពេញនិយមខ្លាំងនៅលើពិភពលោក។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើសារជាអក្សរ រូបភាព វីដេអូ ឯកសារ និងធ្វើការហៅជាសំឡេង និងវីដេអូបានដោយឥតគិតថ្លៃតាមរយៈអ៊ីនធឺណិត។
បច្ចុប្បន្នយើងឃើញថាគ្រប់បណ្តាញសង្គមទាំងអស់តែងមាននូវក្រុមមនុស្សខូចមួយចំនួនបានព្យាយាមចូលគ្រប់គ្រងអាខោនអ្នកប្រើប្រាស់ ឬលួចទិន្នន័យផ្សេងៗទៀតជាដើម។ ដូច្នេះកុំចាំយូរមកដឹងពីរបៀបឆែកមើលថាអាខោនយើងដែលកំពុងប្រើសព្វថ្ងៃមានសុវត្ថិភាព ឬអត់។
- ដំបូងអ្នកទាំងអស់គ្នាចូលទៅកាន់កម្មវិធីតេលេក្រាម
- បន្ទាប់មកចូលទៅកាន់មុខងារ Settings រួចចុចលើ Devices
- ពិនិត្យមើលថា Device ណាខ្លះដែលកំពុងមាននៅលើអាខោន Telegram យើង
- ចំណាំ This Device ជា Device របស់យើងដែលកំពុងប្រើ ដោយបញ្ជាក់ជាមួយ ទីតាំង និងរយៈពេល Online
- ចំណុច Active Sessions មានន័យថា Device ផ្សេងទៀតកំពុងស្ថិតក្នុងការប្រើប្រាស់អាខោន Telegram យើង
- ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាមិនស្គាល់ Device ណាមួយទេគួរតែធាក់ Device នោះចេញ ដោយចុចលើ Device មួយនោះ និងយកពាក្យថា Terminate Session
ក្នុងករណីអ្នកទាំងអស់គ្នាមិនច្បាស់អាចចុចលើពាក្យ Terminate all other session ដើម្បី Clear Device ចោលទាំងអស់ និងអ្នកទាំងអស់គ្នាអាខចូលសាជាថ្មីបានដើម្បីបញ្ជាក់ច្បាស់ថាយើងជាម្ចាស់ដើម។
ខាងក្រោមនេះជារូបប្រាប់ពីរបៀបប្រើប្រាស់។
អត្ថបទដោយ៖ ងួន ឃុនណា