អបអរ! ឧបករណ៍វាស់ទឹកភ្លៀងសាលាតិចណូ ឈ្នះជ័យលាភីលេខ១ ឈ្នះអ្នកក្នុងតំបន់ ៤ ប្រទេសទៀត
Pheakdey Prem
APRIL 4 2023
អេឡិចត្រូនិក
3 K views
1 min read

នាប្រទេសឡាវ នៅក្នុងកម្មវិធី MRC River Monitoring Technology Competition ក្រុមនិស្សិត និង គ្រូនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គេនិយមហៅថាសាលាតិចណូនោះ បានទទួលជ័យលាភីលេខ១ ឈ្នះ៣ប្រទេសទៀតដែលជាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គមាន ថៃ ឡាវ និង វៀតណាម។

339511006 189387617194490 5167085899757991756 N

យោងតាមសេចក្ដីប្រកាសផ្លូវការនៅលើទំព័ររបស់ក្រសួងអប់រំផងនោះ បានឱ្យដឹងថាការប្រកួតនេះ ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបង្កើតឧបករណ៍វាស់ទឹកភ្លៀងហៅថា “Spinning Bucket Rain Gauge” ដែលគំនិត និង វិធីសាស្ត្រនេះទាញចេញពីចលនារហាត់ទឹកខ្មែរពីបុរាណ។

339310368 1261480711411726 1228860952748793786 N

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ទិន្នន័យដែលទទួលបានពីការវាស់ទឹកភ្លៀងដោយស្វ័យប្រវត្តិនេះត្រូវបានបញ្ចូនទៅកាន់ឧបករណ៍ទទួលពីចម្ងាយ។ ក្រោយឆ្លងកាត់ការវិនិច្ឆ័យពីគណៈកម្មការជំនាញ និង ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសពីររួចមក ឧបករណ៍វាស់ទឹកភ្លៀងរបស់ក្រុមនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានជ័យលាភីលេខ១ក្នុងការប្រកួតនេះ និងទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់ចំនួន ៥ ០០០ដុល្លារ។

339611749 179793208251145 607033508030483500 N

339653096 962055691626392 2406710557731513561 N

339826642 1355478038718800 9168118429207722136 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia