ល្អមែន! ក្រសួង ប្រកាសផ្តល់កម្ចីឥតការប្រាក់ ដល់សិស្សដែលរៀនជំនាញ១ប្រភេទនេះ
SOKLY - កូនផ្កាឈូក
SEPTEMBER 3 2025
ឱកាស
1.9 K views
5 mins read

អស់បញ្ហាសម្រាប់សិស្ស និស្សិត ដែលមានបំណងចង់បន្តការសិក្សា ប៉ុន្តែគ្មានថវិកាគ្រប់គ្រាន់ ពេលនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលជាកម្មវិធីផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់ (ជំនួយហិរញ្ញវត្ថុ) មិនមែនជាអាហារូបករណ៍ (Financial Aid without Interest)

“កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ដំណើរការកសាងមូលធនមនុស្សឌីជីថលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងរដ្ឋាភិបាលឌីជីថល ក៏ដូចជាបំពេញបន្ថែមលើការអនុវត្ត “កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ”

យ៉ាងណាមិញ កម្មវិធីផ្ដល់ថវិកាដោយមិនគិតការប្រាក់ (កម្ចីឥតការប្រាក់) ខាងលើនេះ ត្រូវបានអនុវត្តសម្រាប់ ជំនាញ “បច្ចេកវិទ្យាឌីជីថល”។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ ក.ប.ទ. នឹងវាយតម្លៃជ្រើសរើសបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់ ក.អ.ជ.ឌ. ចំនួន ៦ ដោយភ្ជាប់មកជាមួយនូវជំនាញ លក្ខខណ្ឌ និងអត្ថប្រយោជន៍ដូចខាងក្រោម៖

ក. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

1. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)

វិស្វកម្មសុសវែរ (Software Engineering)

វិទ្យាសាស្ត្រទិន្នន័យ (Data Science)

ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)

វិស្វកម្មទូរគមនាគមន៍និងបណ្តាញ (Telecommunications and Networking Engineering)

សន្តិសុខសាយប័រ (Cybersecurity)

2. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

ការគ្រប់គ្រងព័ត៌មានវិទ្យា / វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management / Computer Science)

បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)

សន្តិសុខសាយប័រ (Cybersecurity)

បញ្ញាសិប្បនិម្មិត (Artificial Intelligence)

ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)

ការអភិវឌ្ឍសុសវែរ (Software Development)

ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)

ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)

3. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunications and Electronic Engineering)

វិស្វកម្ម និងវិទ្យាសាស្រ្តទិន្ន័យ (Data Science and Engineering)

ព័ត៌មានវិទ្យា (Information Technology)

វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering)

4. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)

សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)

បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)

សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovation)

5. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

វិស្វកម្មសុសវែរ (Software Engineering)

វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)

6. សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)

វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

គ្រប់គ្រងប្រព័ន្ធព័ត៌មាន (Management of Information Systems)

រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)

ខ. អត្ថប្រយោជន៍

 បេក្ខជនជ័យលាភីនៃ ក.អ.ជ.ឌ. នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

ថវិកាបង់ថ្លៃសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ដោយមិនគិតការប្រាក់ (មិនមែនជាអាហារូបករណ៍)

ថវិកាសម្រាប់ទិញកុំព្យូទ័រយួរដៃ ១ គ្រឿង (ប្រសិនបើមានតម្រូវការ)

ថវិកាសម្រាប់បង់ថ្លៃជួលកន្លែងស្នាក់នៅ (ប្រសិនបើមានតម្រូវការ)

ការប្រឹក្សាយោបល់អំពីការសិក្សា ការស្នាក់នៅ និងការអភិវឌ្ឍអាជីព

ឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងវិស័យសាធារណៈនិងឯកជន និង

អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានតាមរយៈគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។

គ. លក្ខខណ្ឌនៃការជ្រើសរើស

 បេក្ខជនត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖

មានសញ្ជាតិខ្មែរ

ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B C

ជាបេក្ខជនដែលបានបំពេញគ្រប់លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន នៅតាមគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង ៦

ឆ្លងកាត់ការវាយតម្លៃ (ជាការសម្ភាសន៍ ឬការធ្វើតេស្តសមត្ថភាព) ដោយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ.

ចុះកិច្ចសន្យាជាមួយលេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. បន្ទាប់ពីត្រូវបានជ្រើសរើស

សិស្សដែលមានជីវភាពក្រីក្រ មកពីជនបទដាច់ស្រយាល ជនមានពិការភាព ឬសិស្សនារី ត្រូវបានលើកទឹកចិត្ត។

ឃ. សំណុំលិខិតចុះឈ្មោះស្នើសុំ

បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ (Online Application) ដោយត្រូវស្កេនភ្ជាប់ឯកសារយោងរួមមាន៖

រូបថតទំហំ 4x6

សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ

អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត

ក្នុងករណីបេក្ខជនត្រូវបានវាយតម្លៃជ្រើសរើសដើម្បីទទួលបានថវិកាសិក្សាដោយមិនគិតការប្រាក់ បេក្ខជនត្រូវប្រគល់ឯកសារថតចម្លងដោយមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ឬឯកសារថតចម្លងដែលមានភ្ជាប់ QR Code ស្តង់ដាដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh របស់រាជរដ្ឋាភិបាល ជាអាទិ៍៖

សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ

អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត

សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ

ឯកសារសហព័ទ្ធ (ប្រសិនជាមាន) និង

អត្តសញ្ញាណប័ណ្ណ ឪពុក ម្តាយ ឬអាណាព្យាបាល។

ង. កាលបរិច្ឆេទ និងការទទួលពាក្យ

បេក្ខជនត្រូវបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dsdp-registration

កាលបរិច្ឆេទទទួលពាក្យគិតចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ១២៣។

គួរជម្រាបផងដែរថា ប្រសិនបើលោកអ្នកនៅមិនទាន់យល់ច្បាស់អំពីការជ្រើរើសជំនាញ ចង់ស្វែងយល់បន្ថែមពីជំនាញនីមួយៗដែលបានលើកឡើងខាងលើ សូមធ្វើការទំនាក់ទំនងទៅកាន់សាលា ដែលលោកអ្នកពេញចិត្ត ដើម្បីសួរព័ត៌មានលម្អិតបន្ថែម តាមរយៈទំនាក់ទំនងខាងក្រោម៖

1. បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)៖ តាមរយៈផេកផ្លូវការ Cambodia Academy of Digital Technology - CADT

2. សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)តាមរយៈផេកផ្លូវការ American University of Phnom Penh

3. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)តាមរយៈផេកផ្លូវការ RUPP - Royal University of Phnom Penh

4. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)តាមរយៈផេកផ្លូវការ National University of Management

5. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)តាមរយៈផេកផ្លូវការ Institute of Technology of Cambodia - សាលាតិចណូ

6. សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon.U)តាមរយៈផេកផ្លូវការ Paragon International University

540505231 1159707702876001 8755607534048695665 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia