ជាទូទៅ មូលហេតុចម្បងដែលធ្វើឱ្យទូរស័ព្ទឆាប់អស់ថ្ម និងឡើងកម្ដៅខ្លាំងក្នុងរយៈពេលខ្លី គឺបណ្តាលមកពីការបើកចោលនូវមុខងារស៊ីថាមពលមួយចំនួនដោយមិនដឹងខ្លួន។ បើអ្នកមិនចង់ឱ្យទូរស័ព្ទងាយខូចថ្មទេ សូមប្រញាប់ពិនិត្យ និងបិទមុខងារ ២ នេះជាបន្ទាន់។

១. មុខងារដំណើរការកម្មវិធីក្នុង Background (Background App Refresh)៖ ការបណ្តោយឱ្យកម្មវិធីជាច្រើនបន្តដំណើរការ និងទាញទិន្នន័យនៅផ្ទៃខាងក្រោយ ទោះបីជាយើងមិនបានបើកប្រើប្រាស់ក៏ដោយ មិនត្រឹមតែបំផ្លាញសុខភាពថ្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រព័ន្ធម៉ាស៊ីនឡើងកម្ដៅខុសប្រក្រតីទៀតផង ជាពិសេសអ្នកដែលលេងទូរស័ព្ទឲ្យឡើងកម្តៅខ្លាំងហើយនៅតែបន្តលេង ឬលាកបណ្តើរលេងបណ្តើរជាដើម ហើយប្រសិនបើភាគរយថ្មធ្លាក់ក្រោម ៦០% ហើយ នេះជាចំណុចដែលអ្នកគួរគិតពិចារណលើការដូរថ្មចេញហើយ ចៀសវាងជួនបញ្ហាក្នុងប្រព័ន្ធកាន់តែខ្លាំង។
+ របៀបបិទការដំណើរការក្នុង Background (Background App Refresh)
- សម្រាប់ iPhone៖ ចូល Settings > General > Background App Refresh > រួចដូរជម្រើសទៅជា OFF។
- សម្រាប់ Android៖ ចូល Settings > Apps > រើសកម្មវិធីដែលចង់បិទ > ចូល Mobile Data ឬ Battery > បិទ Allow background activity data។

២. មុខងារស្វែងរកទីតាំង និងការតភ្ជាប់ចោល (Location Services & Auto-Scanning)៖ ការបើក GPS ឱ្យស្វែងរកទីតាំងគ្រប់ពេលវេលា រួមទាំងមុខងារស្កែនរក Wi-Fi ឬ Bluetooth នៅក្បែរខ្លួនគ្រប់ពេល គឺជាអ្នកស៊ីរំលាយថាមពលថ្មលឿនបំផុតដែលយើងនឹកស្មានមិនដល់។
+ របៀបចូលបិទការស្កែនទីតាំង និងប្រព័ន្ធចោល (Location & Scanning)
- សម្រាប់ iPhone៖ ចូល Settings > Privacy & Security > Location Services > ដូរកម្មវិធីមិនចាំបាច់មកត្រឹម While Using the App រួចចូល System Services > បិទ Significant Locations។
- សម្រាប់ Android៖ ចូល Settings > Location > Location Services > បិទទាំង Wi-Fi scanning និង Bluetooth scanning។

ក្នុងករណីបើទូរស័ព្ទរបស់អ្នកដើរមកដល់ដំណាក់កាលខូចថ្មហើយ ដូចជា៖ ថ្មឡើងប៉ោង, សាកថ្មមិនចូល, ប្រើប្រាស់បានតែ ១០-២០ នាទីរលត់ ឬភាគរយថ្មលោតចុះឡើងខុសប្រក្រតី ឬមកក្រោម ៦០%) គួរពិចារណាជាមួយថ្មថ្មីប្រសិនបើអ្នកចង់ឲ្យទូរស័ព្ទនៅដំណើរការ និងប្រើបានយូរ។
ប្រសិនបើអ្នកទាំងអស់គ្នាចង់ដូរថ្មទូរស័ព្ទគ្រប់ប្រភេទ ហើយចង់បានបានថ្មដែលល្អ និងសុរវត្ថិភាព កាន់បានយូរ អាចធ្វើការស្វែងរកនៅហាងជួសជុលទូរស័ព្ទដៃ KneaYerng Service Center Official បាន ក្រៅពីនេះក៏មានសេវាកម្មផ្សេងៗដូចជា ប្តូរអេក្រង់ ប្តូរខ្នងក្រោយ បិទ Screen ជួសជុលគ្រឿងក្នុង និងដោះបញ្ហាផ្សេងៗលើទូរស័ព្ទផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់សួររព័ត៌មានបន្ថែម អាចឆាតចូលផេកហ្វេសប៊ុកខាងលើ និងទាក់ទងទូរស័ព្ទលេខ 060 81 05 05។ ចង់បានទំនុកចិត្តខ្ពស់ សេវាកម្មល្អ ប្រើបានយូរ កុំភ្លេចហាង KneaYerng Service Center។

