ជាទូទៅ មូលហេតុចម្បងដែលធ្វើឱ្យទូរស័ព្ទឆាប់អស់ថ្ម និងឡើងកម្ដៅខ្លាំងក្នុងរយៈពេលខ្លី គឺបណ្តាលមកពីការបើកចោលនូវមុខងារស៊ីថាមពលមួយចំនួនដោយមិនដឹងខ្លួន។ បើអ្នកមិនចង់ឱ្យទូរស័ព្ទងាយខូចថ្មទេ សូមប្រញាប់ពិនិត្យ និងបិទមុខងារ ២ នេះជាបន្ទាន់។

១. មុខងារដំណើរការកម្មវិធីក្នុង Background (Background App Refresh)៖ ការបណ្តោយឱ្យកម្មវិធីជាច្រើនបន្តដំណើរការ និងទាញទិន្នន័យនៅផ្ទៃខាងក្រោយ ទោះបីជាយើងមិនបានបើកប្រើប្រាស់ក៏ដោយ មិនត្រឹមតែបំផ្លាញសុខភាពថ្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រព័ន្ធម៉ាស៊ីនឡើងកម្ដៅខុសប្រក្រតីទៀតផង ជាពិសេសអ្នកដែលលេងទូរស័ព្ទឲ្យឡើងកម្តៅខ្លាំងហើយនៅតែបន្តលេង ឬលាកបណ្តើរលេងបណ្តើរជាដើម។
+ របៀបបិទការដំណើរការក្នុង Background (Background App Refresh)
- សម្រាប់ iPhone៖ ចូល Settings > General > Background App Refresh > រួចដូរជម្រើសទៅជា OFF។
- សម្រាប់ Android៖ ចូល Settings > Apps > រើសកម្មវិធីដែលចង់បិទ > ចូល Mobile Data ឬ Battery > បិទ Allow background activity data។

២. មុខងារស្វែងរកទីតាំង និងការតភ្ជាប់ចោល (Location Services & Auto-Scanning)៖ ការបើក GPS ឱ្យស្វែងរកទីតាំងគ្រប់ពេលវេលា រួមទាំងមុខងារស្កែនរក Wi-Fi ឬ Bluetooth នៅក្បែរខ្លួនគ្រប់ពេល គឺជាអ្នកស៊ីរំលាយថាមពលថ្មលឿនបំផុតដែលយើងនឹកស្មានមិនដល់។
+ របៀបចូលបិទការស្កែនទីតាំង និងប្រព័ន្ធចោល (Location & Scanning)
- សម្រាប់ iPhone៖ ចូល Settings > Privacy & Security > Location Services > ដូរកម្មវិធីមិនចាំបាច់មកត្រឹម While Using the App រួចចូល System Services > បិទ Significant Locations។
- សម្រាប់ Android៖ ចូល Settings > Location > Location Services > បិទទាំង Wi-Fi scanning និង Bluetooth scanning។

ក្នុងករណីបើទូរស័ព្ទរបស់អ្នកដើរមកដល់ដំណាក់កាលខូចថ្មហើយ ដូចជា៖ ថ្មឡើងប៉ោង, សាកថ្មមិនចូល, ប្រើប្រាស់បានតែ ១០-២០ នាទីរលត់ ឬភាគរយថ្មលោតចុះឡើងខុសប្រក្រតី ឬមកក្រោម ៦០%) គួរពិចារណាជាមួយថ្មថ្មីប្រសិនបើអ្នកចង់ឲ្យទូរស័ព្ទនៅដំណើរការ និងប្រើបានយូរ។ ប្រសិនបើអ្នកទាំងអស់គ្នាចង់ដូរថ្មទូរស័ព្ទគ្រប់ប្រភេទ ហើយចង់បានបានថ្មដែលល្អ និងសុរវត្ថិភាព កាន់បានយូរ អាចធ្វើការស្វែងរកនៅហាងជួសជុលទូរស័ព្ទដៃ KneaYerng Service Center Official បាន ឬទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមផេកហ្វេសប៊ុក និងទូរស័ព្ទលេខ 060 81 05 05។

