យោងតាមគោលការណ៍ផ្លូវការរបស់ Apple (Obtaining service Apple product) ឧបករណ៍ណាដែល Apple បានឈប់ចែកចាយ ឬឈប់លក់ចាប់ពី ៥ ឆ្នាំទៅ ៧ ឆ្នាំនឹងត្រូវចាត់ទុកចូលជា «ផលិតផលចំណាស់ (Vintage Products)»។

- iPhone 6s / 6s Plus (ស៊េរីឆ្នាំ 2015)
- iPhone 7 / 7 Plus (ស៊េរីឆ្នាំ 2016)
- iPhone 8 / 8 Plus (ស៊េរីឆ្នាំ 2017)
- iPhone X (ស៊េរីឆ្នាំ 2017)
- iPhone XS / XS Max (ស៊េរីឆ្នាំ 2018)
- iPhone 11 Pro / 11 Pro Max (ស៊េរីឆ្នាំ 2019 - ចូលក្នុងបញ្ជី Vintage ក្នុងឆ្នាំ ២០២៥)
- iPhone SE (ជំនាន់ទី ១ បច្ចុប្បន្នបានឈានហួសពី Vintage ទៅជាម៉ូឌែលហួសសម័យទាំងស្រុងហើយ)

ទោះបីជាបច្ចុប្បន្ន ម៉ូឌែលទាំងនេះហាក់មិនសូវមានទីផ្សារ ឬមិនសូវមានអ្នកស្វែងរកទិញយកទៅប្រើប្រាស់បន្តក៏ដោយ ប៉ុន្តែវាមិនមែនជាគ្រឿងអេឡិចត្រូនិកដែលខូច ឬប្រើការមិនកើតនោះឡើយ។ iPhone ទាំងនេះនៅតែអាចប្រើប្រាស់បានជាធម្មតា សម្រាប់ការប្រាស្រ័យទាក់ទងទូទៅ ដូចជាការខលចេញ-ចូល ការលេងបណ្តាញសង្គម Facebook, Telegram, Tiktok, YouTube ឬការទស្សនាវីដេអូកម្សាន្តផ្សេងៗ ដរាបណាប្រព័ន្ធប្រតិបត្តិការ iOS របស់វានៅតែគាំទ្រជាមួយនឹងកម្មវិធីទាំងនោះ។
