ការទាញយកវីដេអូដោយសេរី មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងប្រព័ន្ធប្រតិបត្តិការ iOS និង Android។ ដោយសារតែគោលការណ៍រក្សាសិទ្ធិ និងសុវត្ថិភាពដ៏តឹងរ៉ឹងរបស់ក្រុមហ៊ុន Apple និង Google ពួកគេមិនអនុញ្ញាតឱ្យមានកម្មវិធីប្រភេទ Downloader សុទ្ធសាធ ដែលអាចទាញយកវីដេអូដោយផ្ទាល់ពី YouTube Facebook ឬបណ្តាញសង្គមធំៗផ្សេងទៀត ដើរតួនាទីនៅលើ App Store និង Play Store នោះឡើយ។

តែយ៉ាងណាយើងក៏មាននូវ App ចំនួនពីរដែលល្បីថាងាយស្រួលប្រើ នោះគឺ Blackhole (ios) និង TubeMate (Android) ។
១./ Blackhole (សម្រាប់ ios)
+ របៀបប្រើ Blackhole (ios)
- ចូលទៅ App Store ហើយស្វែងរកកម្មវិធី BlackHole - Video Downloader រួចដំឡើង
- ចូលទៅកាន់ Facebook, TikTok, ឬវេទិកាផ្សេងទៀត រួចចុច Share ហើយជ្រើសរើស Copy Link
- បើកកម្មវិធី BlackHole ដែលអ្នកទើបតែដំឡើង
- កម្មវិធីនឹងចាប់ Link ដែលអ្នកបានចម្លងដោយស្វ័យប្រវត្តិ រួចចុចលើប៊ូតុងខ្មៅមូលធំនៅកណ្តាលអេក្រង់
ពេលខ្លះកម្មវិធីនឹងសុំ "Allow Full Access" ឬ អនុញ្ញាតឱ្យចូលប្រើ Photos/Gallery សូមចុច Allow
- បន្ទាប់មកវីដេអូនោះនឹងត្រូវទាញយកដោយផ្ទាល់ ហើយរក្សាទុកទៅក្នុង Camera Roll (Photos/Gallery) របស់ iPhone អ្នក។

២./ App Seal (សម្រាប់ Android)
- ចូល Google Chrome ស្វែងរកពាក្យ Seal APK GitHub (ឬចូលទៅវេបសាយ github.com/JunkFood01/Seal)
- ចុចដោនឡូតហ្វាល់ .apk ជំនាន់ចុងក្រោយបង្អស់ រួចចុចដំឡើង (Install) លើទូរស័ព្ទជាការស្រេច
- Copy Link៖ ចូលទៅកាន់ Facebook, TikTok ឬ YouTube រួចចុច Copy Link វីដេអូដែលចង់បាន
- បើក App Seal រួចយក Link នោះទៅ Paste ដាក់ក្នុងប្រអប់កណ្ដាល
- ចុចលើ ប៊ូតុងព្រួញចុះក្រោម នៅជ្រុងខាងក្រោមដើម្បីទាញយក។ វីដេអូនឹងរត់ចូលទៅក្នុងម៉ាស៊ីនទូរស័ព្ទរបស់អ្នកភ្លាមៗ
- បើចង់បានតែហ្វាល់ចម្រៀង គ្រាន់តែចុចបើកមុខងារ "Audio only" មុននឹងចុចដោនឡូត។

