ចុចបើក ឬនៅ! នេះជារបៀបដាក់អូតូអ៊ិនធឺណែត 5G សម្រាប់ប្រព័ន្ធទូរស័ព្ទដៃទាំង ៣
Khunna - ឃុនណា
JANUARY 1 2026
ឌីជីថល
4.3 K views
3 mins read

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នេះរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួន ដូចជានៅក្នុងខេត្តសៀមរាប, ខេត្តកណ្តាល, ខេត្តស្វាយរៀង, ខេត្តតាកែវ, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្តព្រៃវែង, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តព្រះសីហនុ, ខេត្តស្ទឹងត្រែង, និងខេត្តកំពត គឺអាចប្រើប្រាស់សេវាអ៊ិនធឺណេត 5G ដំបូងគេបង្អស់នៅកម្ពុជា។

605229556 1258409616339142 3353918774531340066 N

ដូច្នេះសម្រាប់អ្នកដែលមិនទាន់បានបើកមុខងារ 5G ទេ អាចចូលបើកតាមរយៈខាងក្រោមបាន។

  • ជាដំបូងដើម្បីប្រើប្រាស់សេវា 5G បាន អ្នកត្រូវប្រាកដថាទូរស័ព្ទរបស់អ្នកគាំទ្រដល់សេវា 5G ដែលមានដូចជា: សម្រាប់ iOS ចាប់តាំងពី iPhone 12 series ឡើងទៅ គឺសុទ្ធតែអាចប្រើ 5G បានទាំងអស់ (តាមតំបន់ដែលគេកំណត់) ។ សម្រាប់ Android ម៉ាកល្បីៗ ដូចជា Samsung (ត្រកូល S, Z, និង A ស៊េរីថ្មី), OPPO (Reno), vivo (V series), Xiaomi, Redmi, និង Realme (តាមតំបន់ដែលគេកំណត់) ។
  • ស៊ីមកាត ជាប្រភេទស៊ីមថ្មី (Usim/5G Ready)
  • តំបន់ដែលអ្នកនៅមានសេវា 5G
  • គម្រោងអិនធឺណេតដែលអ្នកប្រើ ត្រូវមានបើកឱ្យប្រើ 5G

0x0 (1)

ខាងក្រោមនេះជាវិធីកំណត់ (Setting) ឱ្យវាចាប់សេវា 5G ដោយស្វ័យប្រវត្តិ៖

១./ សម្រាប់ iPhone (iOS)

  •  ចាប់ពី iPhone 12 ឡើងទៅ ទើបមានសេវា 5G
  • ចូលទៅកាន់ Settings ជ្រើសរើស Cellular ចុចលើ Cellular Data Options 
  • ចុចលើ Voice & Data 
  • ជ្រើសរើសយក 5G On (បើក 5G រហូត) ឬ 5G Auto (ស្វ័យប្រវត្តិ - ណែនាំឱ្យមុខងារនេះដើម្បីសន្សំថ្ម)។

5g Instructions

២./ សម្រាប់ Android

  • ចូលទៅកាន់ Settings 
  • ជ្រើសរើស Connections Network & Internet ជ្រើសរើស Mobile Networks ចុចលើ Network Mode
  • ជ្រើសរើសយកជម្រើសដែលមានពាក្យ 5G/4G/3G/2G (Auto Connect)

T C Pic (37)

គូសបញ្ជាក់ផងដែរថា សេវាទូរស័ព្ទដៃទាំង ៣ ប្រព័ន្ធគឺអាចដំណើរការសេវា 5G បានដោយស្វ័យប្រវត្តិមានដូចជា: Smart Axiata, Cellcard, និង Metfone។ 

  • Smart Axiata: ដើម្បីអបអរ 5G ដែលជាអ៊ីនធឺណិតជំនាន់ថ្មី Smart មានកាដូពិសេសជូនអតិថិជនទាំងអស់គ្នា ភ្ជាប់ ឫភ្ជាប់ឡើងវិញគម្រោង Smart ល្អ ណាមួយ អ្នកនឹងទទួលបានកាដូដាតាបន្ថែម 50% សម្រាប់ការប្រើប្រាស់សេវា 5G ។ ផ្តល់ជូនពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 មីនា 2026។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ SmartNas app https://smartnas.go.link/home (010 200 888)
  •  Cellcard: ទទួលបានទិន្នន័យ 5G បន្ថែម 50% រាល់ពេលភ្ជាប់ ឬបន្តគម្រោង cellcard AO MOBILE គ្រប់គម្រោង ចាប់ពីថ្ងៃទី 01 មករា រហូតដល់ថ្ងៃទី 31 មីនា 2026! ទិន្នន័យ 5G ដែលជាអត្ថប្រយោជន៍បន្ថែមអាចប្រើប្រាស់បានក្នុងតំបន់សេវាគ្រប់ដណ្ដប់ 5G ប៉ុណ្ណោះ សូមចុចទីនេះ https://sl.cellcard.com.kh/nYESr (012 812 812)
  •  Metfone: Metfone 5G នឹងផ្លាស់ប្តូរបទពិសោធន៍ប្រើប្រាស់របស់អ្នកទៅកាន់សម័យថ្មី បទពិសោធន៍ថ្មី ល្បឿនលឿនជាងមុន ការប្រើប្រាស់កាន់តែងាយស្រួល។ សេវា 5G មិនមែនត្រឹមតែមាន “អ៉ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ ប៉ុន្តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។ ព័ត៌មានលម្អិត៖ https://web.facebook.com/share/p/1AznqmKLaZ/ (097 909 7097)
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia