​អស្ចារ្យ​មែន! ​​បច្ចេ​កវិទ្យា​សាក​ថ្ម​ឥតខ្សែ​​​ ធ្វើ​ឲ្យ​ Toyota RAV4 អាចជិះបាន​ចម្ងាយជាង 1900Km ប្រើ​ពេល១០០ម៉ោង
Pheakdey Prem
MAY 30 2023
យានយន្ត
312 views
2 mins read

​​​​​​​​​​​​​​​Electreon គឺ​ជាក្រុម​ហ៊ុន ​ Start-up ​​​​​​​ដែល​បាន​សិក្សារ​​​​លើ​​បច្ចេកវិទ្យាសា​កថ្ម​​​ឥតខ្សែ (Wireless Charing Technology) ​​ ​​​​​​​​​​​​ហើយ​ក៏បាន​​​យក​បច្ចេក​វិទ្យា​នេះ​ទៅ​ដាក់​តេស្ត​លើ​​រថយន្ត​​​ប្រើ​ម៉ាស៊ី​ន​សាំងកូន​កាត់​អគ្គិសនី​ Toyota  RAV4 PHEV ​​​ដោយ​​គេ​​បាន​​​ធ្វើ​ការ​ឲ្យ​រថយន្ត​នេះ​​ ធ្វើ​ដំណើររយ:ពេល​​​​ ១០០ម៉ោង ​​​បើក​វិល​ជុំ​​​កន្លែង​​ដដែល​ ជាលិទ្ធផល​គេ​ឃើញ​ថា​​ RAV4 អាចបើក​បាន​​ ១៩២៤,៥៦គីឡូម៉ែត្រ​​ ដោយ​មិន​ចាំបាច់​ចាក់​សាំង​ និង​សាក​ថ្ម​​ប្រើ​ខ្សែ​​​​ឡើយ​។ នេះបើ​យោងតាម​​​ការ​ចុះ​ផ្សាយ​ពី​ Carscoops

New Toyota RAV4 plug-in hybrid 2021 review | Auto Express

​យោងតាម​ប្រភព​ដដែល​បាន​​ឲ្យ​ដឹងថា​ ​​​រថយន្ត​ Toyota RAV4 ​​ម៉ូដែល Plug-in Hybrid (PHEV) ដែល​មាន​ទំ​​ហំ​អាគុយ​​ 18kWh ដោយ​គេ​​​​​​បាន​យក​​រថយន្ត​នេះទៅ​​ធ្វើ​តេសត្ត​លើ​បច្ចេកវិទ្យសាក​ថ្ម​​ឥតខ្សែ​ ​​​​​​​​​​​ដោយ​ប្រើ​ពេល​​​ ១០០ម៉ោង​ និង​​​​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​បើកបរ​​ចំនួន​ ៥៥នាក់ ដើម្បី​​​​​ផ្លាស់​ប្តូរ​គ្នា​​​​​​​។

​​​​​ជាលិទ្ធផល​​​ក្រោយ​​​ការ​បើ​ក​តេស្ត​​​ ​​១០០ម៉ោង​ ​​​​Toyota RAV4 អាចបើក​បាន​ចម្ងាយរហូតដល់ ១៩៤២,៥៦គីឡូម៉ែត្រ ​​​និង​បាន​ប្រើ​ប្រាស់​ថាមពលដល់​ទៅ​ 241,69kWh ។​

​​​យ៉ាងណាមិញ​ ​Toyota និង​ DENSO កំពុង​​តែសហការ​​​គ្នា​ជាដៃគូ​​​ជាមួយ​នឹង​ Electreon ​​​​​​ហើយ​ក្រុម​ហ៊ុន​នេះ​បានប្រកាស​​​​គម្រោង​សាក​ល្បង​​​សម្រាប់​បច្ចេ​កវិទ្យារបស់​ខ្លួន​នៅ​ប្រទេស​ស៊ុយ​អែត​ បារាំង និង​បែល​ហ្ស៊ីក នេះបើ​យោងតាម​ការ​សែត​ The Times of Israrl ៕

អត្ថបទ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia