ថ្មីៗនេះ បើយោងតាមប្រភពពី Carscoops បានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូង Ssangyong Motor បានប្តូរឈ្មោះក្រុមហ៊ុនថ្មីទៅជា KG Mobility ក្នុងគោលបំណង ដើម្បីដាក់ចិត្តដាក់អារម្មណ៍ផ្តោតទៅលើប្រភេទឡានអគ្គិសនី និងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង ។
ក្រោយបានប្តូរឈ្មោះក្រុមហ៊ុនថ្មី KG Mobility កំពុងតែត្រៀមនូវ Concept ឡានចំនួន ១៦ ម៉ូដែលដែលរៀបនឹងដាក់បង្ហាញនៅ Seoul Mobility Show ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល។
ក្រៅតែពីនេះ KG Mobility នឹងធ្វើការកែប្រែទម្រង់ថ្មីលើឡូហ្គូ Twin-Ring ទម្រង់ភ្លោះ ហើយឡូហ្គូនេះដែរ ក៏ត្រូវបានដាក់ឲ្យប្រើលើឡានប្រភេទ SUV ជាច្រើនដែលទើបចេញមកថ្មីៗ។ មួយវិញទៀត ពាក្យស្លោកសម្រាប់ឈ្មោះក្រុមហ៊ុនថ្មីគឺ “ Go Different . KG Mobility” ។ គួរជំរាបផងដែរថា KG Mobility ក៏កំពុងតែត្រៀមបញ្ចេញនូវម៉ូដែលឡានថ្មីប្រភេទ SUV គឺ Torres EVX និងមានឡានអគ្គិសនីចំនួន ៣ម៉ូដែលទៀតផងដែរ៕
អត្ថបទដោយ៖ ព្រឹម ភក្តី