ឡូយមែន! ក្រសួងសាធារណការ នឹងធ្វើលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ ខណៈនេះជាតម្លៃប៉ាន់ស្មាន
So Sokly
APRIL 30 2025
ឌីជីថល
1.3 K views
1 min read

យោងតាមការចុះផ្សាយនៅលើ Facebook Page ផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងថ្ងៃទី30 ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) នឹងដាក់ដំណើរការឆាប់ៗខាងមុខនេះហើយ។

យ៉ាងណាមិញបើក្រឡេកទៅមើលកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់បានធ្វើការស្ទង់មតិអំពីតម្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូផងដែរ។ ក្រសួងបានដាក់សំណួរថា បើសិនមានលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ តើចង់ឱ្យមានតម្លៃទាបបំផុតចាប់ពីប៉ុន្មាន រហូតដល់តម្លៃខ្ពស់បំផុតប៉ុន្មាន?

ក-ចាប់ពី ២០០.០០០៛ ដល់ ៨.០០០.០០០៛

ខ-ចាប់ពី ១០០.០០០៛ ដល់ ១២.០០០.០០០៛

គ-ផ្សេងៗ។

គួរជម្រាបផងដែរថា បច្ចុប្បន្នសេវាកម្មនេះគឺមានសម្រាប់រថយន្តគ្រប់ប្រភេទ លោកអ្នកក៏អាច ចូលមើលតម្លៃ ឬទិញលេខតាមរយៈ៖ https://vehicle.mpwt.gov.kh/។ កុំភ្លេចខមិនប្រាប់ផងថាចង់ឱ្យក្រសួងកំណត់តម្លៃប៉ុន្មានចំពោះលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូ៕

Img 9421
Img 9420

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia