កាលពីពេលថ្មីៗនេះ Google បានជម្រុះចោលនូវ កម្មវិធី ដល់ទៅរាប់លាន ចេញពីក្នុង Google Play Store ដែលធ្វើឱ្យកម្មវិធីប្រមាណជាង ៣.២លាន ថយចុះមកសល់ត្រឹមតែ ១.៨លានកម្មវិធីប៉ុណ្ណោះ។
ដំណើរការនៃការលុបចោលនូវកម្មវិធីក្នុង Google Play Store ដ៏ច្រើនលើសលប់បែបនេះ គឺដោយសារតែ ក្រុមហ៊ុន Google ចង់បង្កើនស្ដង់ដារគុណភាពកម្មវិធី និងចង់ផ្ដល់នូវជម្រើសកម្មវិធីដែលមានអត្ថប្រយោជន៍ជូនទៅកាន់អ្នកប្រើប្រាស់ Android នៅជុំវិញពិភពលោក។
យ៉ាងណាមិញ កម្មវិធីដែលត្រូវបាន Google លុបចេញ ភាគច្រើនគឺជាប្រភេទកម្មវិធីដែលខ្វះស្ដង់ដារ ឬខ្វះខាតផ្នែកបច្ចេកទេស ជាពិសេសគឺប្រភេទកម្មវិធីដែល Scam ឬប៉ះពាល់ដល់សុត្ថិភាពអ្នកប្រើប្រាស់ជាដើម៕