ក្តៅៗ! ប្រព័ន្ធទូរស័ព្ទល្បីឈ្មោះ ១ម៉ូឌែលនេះ កំពុងរងការ Hack តាមចន្លោះប្រហោងកម្រិតធ្ងន់
Khunna - ឃុនណា
SEPTEMBER 17 2026
អេឡិចត្រូនិក
1.3 K views
1 min read

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Google នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ បានប្រាប់ឱ្យដឹងថា ចន្លោះប្រហោងសុវត្ថិភាពមួយនៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ទូរស័ព្ទ Google Pixel ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីធ្វើការវាយប្រហារតាមអ៊ីនធឺណិត ក្នុងលក្ខណៈកំណត់ និងមានគោលដៅជាក់លាក់។ ក្រុមហ៊ុនបានបញ្ជាក់កាលពីថ្ងៃអង្គារថា បញ្ហាសុវត្ថិភាពដែលត្រូវបានគេឱ្យលេខសម្គាល់លេខ CVE-2026-58704 មួយនេះ ត្រូវបានកែសម្រួល និងជួសជុលរួចរាល់ហើយនៅក្នុងកញ្ចប់បច្ចុប្បន្នភាពចុងក្រោយ។

Getty Images 1367402313

យោងតាមព័ត៌មានលម្អិតអំពីចន្លោះប្រហោងនេះ បានឱ្យដឹងថា បញ្ហាគឺស្ថិតនៅក្នុងផ្នែក Modem សេវាទូរស័ព្ទរបស់ Pixel ដែលជាផ្នែកជួយឱ្យឧបករណ៍ភ្ជាប់ទៅកាន់បណ្តាញអ៊ីនធឺណិត។ ការទាញយកផលប្រយោជន៍ពីចន្លោះប្រហោងនេះ អាចអនុញ្ញាតឱ្យ Hacker ចូលទៅកាន់ទិន្នន័យទូទៅរបស់ទូរស័ព្ទទាំងមូល ដោយរំលងរបាំងការពារសុវត្ថិភាពរបស់ Modem ដែលទម្រង់នៃការវាយប្រហារនេះត្រូវបានគេស្គាល់ថាជា "Privilege Escalation" (ការដំឡើងសិទ្ធិបញ្ជា)។

Android Vulnerabilities Updates

អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ការវាយប្រហារនេះអាចធ្វើឡើងដោយស្ងាត់ៗ និងគ្មានការដឹងខ្លួនពីម្ចាស់ទូរស័ព្ទឡើយ តាមរយៈទម្រង់ "Zero-Click" ដែលមានន័យថាជនរងគ្រោះមិនចាំបាច់ចុចលើ Link ឬបើកមើល File អ្វីនោះទេ។ ទោះបីជា Google មិនបានបញ្ជាក់ថាអ្នកណាជាអ្នកនៅពីក្រោយការវាយប្រហារនេះក៏ដោយ ប៉ុន្តែជាទូទៅ ចន្លោះប្រហោងប្រភេទនេះច្រើនតែត្រូវគេសង្ស័យថាត្រូវបានទាញយកផលប្រយោជន៍ដោយក្រុមហ៊ុនផលិតកម្មវិធីស៊ើបយកការណ៍ ដើម្បីលក់សិទ្ធិចូលមើលទិន្នន័យទៅឱ្យស្ថាប័នរដ្ឋាភិបាល ឬភ្នាក់ងារអនុវត្តច្បាប់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia