សេដ្ឋីវ័យ២៤ឆ្នាំ ប្រាប់ក្បួនងា.យៗអាចរកលុ.យបាន២០ម៉ឺ.ន$ ត្រឹមពេលខ្លី តាមប្រភពចំណូលធំៗទាំង៣នេះ
SOKLY - កូនផ្កាឈូក
APRIL 17 2025
ឌីជីថល
3.6 K views
2 mins read

កំលោះ Sebastian Ghiorghiu បានក្លាយជាសេដ្ឋីប្រាក់លានដុល្លារត្រឹមវ័យ២៤ឆ្នាំ ដែលកើតចេញពីបាទដៃទទេ ឥឡូវមានចំណូលអកម្មខ្ពស់ និងរស់នៅឯករាជ្យ ជាជីវិតមនុស្សភាគច្រើនប្រាថ្នាចង់បាន។ ខាងក្រោមនេះគឺជា ប្រភពចំណូលធំៗ៣ ជួយឲ្យលោករកលុយបាន ២០ម៉ឺនដុល្លារត្រឹមរយៈពេលខ្លី ហើយបច្ចុប្បន្នអាចរកបានខ្ទង់៥ម៉ឺនដុល្លារឯណោះក្នុងមួយថ្ងៃ ខណៈធ្វើការតិចបំផុត៖

/. ឆ្កឹះលុយពីបណ្តាញសង្គម៖ ត្រឹមរយៈពេល៥ឆ្នាំ យុវជន Ghiorghiu អាចរកចំណូលបានខ្ទង់ ២០ម៉ឺនដុល្លារ ចេញពីគណនី Youtube ផ្ទាល់ខ្លួនរបស់លោកដោយការផុសវីឌីអូផ្តោតលើអាជីវកម្មអនឡាញ សម្រាប់អ្នកដែលចង់បង្កើតឱកាសរកចំណូលផ្សេងៗលើអ៊ីនធឺណេតដូចជា YouTube, Drop Shipping, Ebay, Shopify និងប្រភេទអាជីវកម្មផ្សេងទៀត។ មិនតែប៉ុណ្ណោះ សព្វថ្ងៃលោកបានក្លាយជាសហគ្រិនឌីជីថល ស្ថាបនិក និងជានាយកប្រតិបត្តិនៃទីភ្នាក់ងារទីផ្សារផ្សាយពាណិជ្ជកម្មរបស់ Google ថែមទៀតផង។

២/. Drop Shipping៖ ក្នុងនាមជាបុគ្គលមានឥទ្ធិពលម្នាក់ Ghiorghiu បានឆ្លៀតឱកាសនេះធ្វើ Drop Shipping ដែលជាការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកក្នុងការទទួលយកការបញ្ជាទិញរបស់អតិថិជនដោយមិនចាំបាច់រក្សាស្តុកជាក់ស្តែងនៅក្នុងដៃ ឬហៅម្យ៉ាងទៀតថា របរធ្វើនំអត់ម្សៅ។ របរនេះមិនត្រូវការចំណាយដើមទុនទេ គ្រប់ពេលដែលមានការបញ្ជាទិញអីវ៉ាន់ពីអតិថិជនទៅកាន់ក្រុមហ៊ុនតាមរយៈរូបលោក នោះលោកនឹងទទួលបានកម្រៃជើងសារហោះចូលកុងធនាគារដោយមិនចាំបាច់ធ្វើអ្វីទាំងអស់។

៣/. លក់ផ្ទះនិងជួលអចលនទ្រព្យ៖ មានអ្នកតាមដាន ៨៣៥,០០០នាក់ លើបណ្តាញសង្គម YouTube បុរសវ័យ២៤ឆ្នាំរូប មិនទុកទំនេរចោលឡើយ។ ក្រៅពីការចែករំលែក លោកបានច្នៃហ្វេនឲ្យក្លាយទៅជាអតិថិជន ដោយដាក់លក់ផ្ទះ និងជួលអចលនទ្រព្យផ្សេងៗ។ ប្រភពចំណូលទីបីនេះ គឺជាប្រភពចំណូលអកម្មធំមួយដែលជួយឲ្យ Ghiorghiu ក្លាយជាសេដ្ឋីទាំងនៅវ័យក្មេងល្ហក់។

គួរជម្រាបផងដែរថា នៅអាយុ១៩ឆ្នាំ កំលោះ Sebastian Ghiorghiu ត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិចន្លោះពី ៧០,០០០ ដុល្លារទៅ ៨០,០០០ ដុល្លារកើតចេញពីការងាររបស់លោកក្នុងវិស័យអចលនទ្រព្យនៅលើគណនី YouTube និងការធ្វើ Drop Shipping។ គិតមកទល់នឹងពេលនេះលោក Ghiorghiu អះអាងថាខ្លួនរកបានសរុប ៨លានដុល្លារក្នុងរយៈពេលត្រឹម៦ឆ្នាំប៉ុណ្ណោះចេញពីការបណ្តាក់ទុនផ្សេងៗ ដូចជាការបង្កើតភ្នាក់ងារផ្សារយពាណិជ្ជកម្មរបស់ Google, YouTube និង Drop Shipping។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់មានសេរីភាពធ្វើអ្វីដែលខ្ញុំចង់បាន ហើយក្លាយជាអ្នកមាន»៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia