ដើម្បីគាំទ្រដល់ប្រព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Game) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានសម្រេចបំពាក់នូវ Wifi ល្បឿនលឿនដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋកម្ពុជា និងជនបរទេសដែលបានមកទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិទាំង២ ។
យោងតាមប្រភពពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅថ្ងៃនេះ បានឲ្យដឹងថា ដើម្បីចួលរួមគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះប្រព្រឹត្តទៅកាន់តែអស្ចារ្យ និងសប្បាយរីករាយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅក្នុង៖
២.ពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមស្កេន QR Code ក្នុងរូបខាងនេះ ឬផ្ទាំងបង្ហាញនៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi។