តាមឲ្យទាន់!​ អ្នកអាចដឹងថាមានមនុស្សកំពុងលួចតាមដានអ្នកតាមរយៈមុខងារ ១ នេះលើទូរស័ព្ទ
Khunna - ឃុនណា
NOVEMBER 25 2025
គន្លឹះល្អៗ
13 views
2 mins read

ដើម្បីការពារខ្លួនពីការលួចដាក់ឧបករណ៍តាមដានទីតាំង (ដូចជា AirTag ឬឧបករណ៍តាមដាន Bluetooth ផ្សេងទៀត) ដែលមិនមែនជារបស់អ្នកជាប់ខ្លួន អ្នកអាចបើកមុខងារមួយនេះ។ មុខងារនេះអាចជួយឱ្យទូរស័ព្ទរបស់អ្នកជូនដំណឹង ប្រសិនបើវាចាប់បានឧបករណ៍តាមដានដែលមិនស្គាល់កំពុងធ្វើដំណើរជាមួយអ្នក។

044 V Gd0bzxvupl Yj D H6al8 a 2

./ សម្រាប់ទូរស័ព្ទ Android (Android)

មុខងារនេះមានឈ្មោះថា Unknown Tracker Alerts ឬ ការជូនដំណឹងអំពីឧបករណ៍តាមដានដែលមិនស្គាល់ ដែលអាចរកឃើញឧបករណ៍តាមដានដែលប្រើបច្ចេកវិទ្យាដូច AirTag ជាដើម។

  • ចូលទៅកាន់ Settings របស់ទូរស័ព្ទអ្នក
  • រកមើលហើយចុចលើ Safety & Emergency Privacy (អាស្រ័យលើម៉ូដែលទូរស័ព្ទ)
  • ចុចលើ Unknown tracker alerts 
  • ត្រូវប្រាកដថា Allow alerts ត្រូវបានបើក (On)
  • ចំណាំ: អ្នកក៏អាចចុច Scan Now ដើម្បីធ្វើការស្កេនដោយដៃ (Manual Scan) ថាតើមានឧបករណ៍តាមដានដែលមិនស្គាល់នៅក្បែរអ្នកឬអត់។

C3540811 9e92 Ef11 8a6a 000d3a07e8d0

./ សម្រាប់ទូរស័ព្ទ iPhone (iOS) - AirTag និង Find My Network

ទូរស័ព្ទ iPhone មានមុខងារភ្ជាប់មកជាមួយ ដែលអាចជូនដំណឹងអ្នកដោយស្វ័យប្រវត្តិ ប្រសិនបើមាន AirTag ឬគ្រឿងបន្លាស់ Find My Network ដែលមិនស្គាល់កំពុងតាមដានអ្នក។

  • ចូលទៅកាន់ Settings 
  • ចុចលើ Bluetooth ហើយត្រូវប្រាកដថាបើក (On)
  • ចូលទៅកាន់ Settings + Privacy & Security + Location Services ហើយត្រូវប្រាកដថា បើក (On)
  • ចូលទៅកាន់ Settings + Notifications + Tracking Notifications រួចត្រូវប្រាកដថា Allow Notifications ត្រូវបានបើក (On)

T C Pic   2025 11 25 T141302.474

គូសបញ្ជាក់ផងដែរថា អ្នកត្រូវប្រាកដថា Bluetooth និង Location Services (GPS) របស់អ្នកត្រូវបានបើកជានិច្ច ដើម្បីឱ្យមុខងារទាំងនេះអាចរកឃើញឧបករណ៍តាមដានបាន។ នៅពេលដែលទូរស័ព្ទអ្នករកឃើញឧបករណ៍តាមដានដែលមិនស្គាល់ វាអាចនឹងអនុញ្ញាតឱ្យអ្នក Play Sound (ចាក់សំឡេង) ដើម្បីជួយអ្នករកទីតាំងរបស់វា។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia