គេវេរលុយច្រឡំ! ត្រូវប្រញាប់ធ្វើរឿង១នេះភ្លាម ដើម្បីបញ្ជាក់ថាច្រឡំមែន ឬជនឆបោ.ក ប្រយ័ត្នអស់លុយពីកុង
SOKLY - កូនផ្កាឈូក
MARCH 14 2025
ឌីជីថល
702 views
1 min read

មួយរយៈចុងក្រោយនេះ ការវេលុយច្រឡំកុង បានក្លាយជាប្រធានបទដ៏ក្តៅកគុកមួយ ខណៈក៏មានមហាជនជាច្រើនឆ្ងល់ថា តើនេះជាល្បិចរបស់ជនឆបោក ឬជាការវេច្រឡំមែនទែន។

ដើម្បីបញ្ជៀសពីបញ្ហា ឬចៀសវាងពីការចាញ់បោកជនខូចខិល តាមរយៈការវេរលុយចូលកុង ហើយទាក់ទងមកឱ្យសុំផ្ញើទៅវិញ រឿងសំខាន់មួយដែលលោកអ្នកត្រូវធ្វើនោះគឺ ទាក់ទងទៅធនាគារដើម្បីសួរបញ្ជាក់ពីប្រតិបត្តិការនោះសិន ថាពិតជាប្រតិបត្តិការច្រឡំមែនទែន ឬក៏គ្រាន់តែជាការក្លែងបន្លំ។

បើយោងតាម មតិនៅក្នុងខមិនរបស់ប្រិយមិត្ត Technology Cambodia បានបង្ហាញឱ្យឃើញថា បញ្ហាបោកប្រាស់បែបនេះធ្លាប់កើតមានខ្លះហើយ ហេតុនេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នដើម្បីកុំឱ្យចាញ់បោកជនខិលខូចតទៅទៀត៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia