ប្រញាប់ Save ទុក! លេខកូដទាំងនេះ ជួយផ្ដាច់សេវាបន្ថែមដែលកាត់លុយទូរសព្ទមិនដឹងខ្លួន
Touch Soriya
•
OCTOBER 29 2026
•
គន្លឹះល្អៗ
•
1.1 K views
•
1 min read
•

អ្នកប្រើប្រាស់ទូរសព្ទដែលកំពុងជួបបញ្ហាបញ្ចូលលុយទូរសព្ទហើយចេះតែក្រុមហ៊ុនកាត់លុយមិនដឹងមូលហេតុ អាចសាកងាកមកពិនិត្យមើលលើសេវាបន្ថែម ដែលកំពុងភ្ជាប់ជាមួយលេខទូរសព្ទរបស់ខ្លួនដោយមិនដឹងខ្លួន។ ក្នុងករណីទូរសព្ទរបស់អ្នកកំពុងភ្ជាប់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ អ្នកប្រើប្រាស់អាចផ្ដាច់សេវាទាំងនោះបាន ដោយប្រើលេខកូដ *1200# ។

30

លេខកូដ *1200# មួយនេះ អាចប្រើប្រាស់បានជាមួយប្រព័ន្ធទូរសព្ទនៅក្នុងប្រទេសកម្ពុជា ដូចជា៖ Cellcard, Metfone, Smart និង Yes Seatel ដោយឥតគិតថ្លៃ។ ក្រៅពីការផ្ដាច់សេវាបន្ថែម អ្នកប្រើប្រាស់ក៏អាចប្រើលេខកូដរួមផ្សេងទៀត ដើម្បីគ្រប់គ្រងលើការប្រើប្រាស់សេវាទូរសព្ទប្រចាំថ្ងៃផងដែរ។

042

នេះជាលេខកូដសំខាន់ៗផ្សេងទៀត ដែលអ្នកប្រើប្រាស់គួរដឹង៖

  • *1200# ៖ ផ្ដាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើប្រាស់ ឬកាត់លុយមិនដឹងមុខ
  • *1201# ៖ ពិនិត្យសមតុល្យទឹកប្រាក់
  • *1202# ៖ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីម
  • *1203*លេខកូដកាតកោស# ៖ បញ្ចូលទឹកប្រាក់តាមកាតកោស
  • 1204 ៖ ទាក់ទងទៅកាន់សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរសព្ទនីមួយៗ ដោយឥតគិតថ្លៃ
  • *1206# ៖ បើកដំណើរការសេវាគោចរ (Roaming) ពេលធ្វើដំណើរទៅក្រៅប្រទេស

គួរបញ្ជាក់ថា ការបាត់បង់សមតុល្យទឹកប្រាក់របស់លោកអ្នក គឺអាចមានមូលហេតុផ្សេងៗគ្នា ដូចជា ការប្រើប្រាស់សេវា ឬការភ្ជាប់សេវាបន្ថែមដែលមានតម្លៃសេវា។ ដូច្នេះ ប្រសិនបើ លោកអ្នក ប្រើលេខកូដខាងលើហើយនៅតែមានបញ្ហា គួរតែប្រញាប់ទាក់ទងទៅក្រុមហ៊ុនទូរសព្ទរបស់ខ្លួន ដើម្បីសាកសួរអំពីការកាត់ទឹកប្រាក់ និងសេវាដែលកំពុងដំណើរការលើស៊ីម។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia