ប្រាក់ខែជាមធ្យមក្នុងវិស័យ សុខាភិបាល និងសេវាសង្គម ទាបបំផុតប្រហែល ២០០ដុល្លារ និងខ្ពស់បំផុតខ្ទង់ ៥០០ដុល្លារ ឬអាចលើសនេះអាស្រ័យលើតួនាទី កម្រិតបទពិសោធន៍ និងប្រភេទស្ថាប័ន (រដ្ឋ, ឯកជន ឬ NGO)។ ខាងក្រោម គឺជាប្រាក់ខែបុគ្គលិកក្នុងវិស័យសុខាភិបាលនៅកម្ពុជាទទួលបាន យោងតាមការសិក្សារបស់ Pay Lab ក្នុងឆ្នាំ២០២៥៖
-វេជ្ជបណ្ឌិត ទទួលបានប្រាក់ខែចន្លោះ ១,៥០០,០០០ – ៤,០០០,០០០ រៀល (៣៧០ – ៩៨០ ដុល្លារ)
-អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ទទួលបានប្រាក់ខែចន្លោះ ១,០០០,០០០ – ២,៥០០,០០០ រៀល (២៥០ – ៦១០ ដុល្លារ)
-អ្នកមានជំនាញសំរាលកូន ទទួលបានប្រាក់ខែចន្លោះ ៨០០,០០០ – ១,៥០០,០០០ រៀល (២០០ – ៣៧០ ដុល្លារ)
-បុគ្គលិកសង្គ្រោះបន្ទាន់ ទទួលបានប្រាក់ខែចន្លោះ ៥១២,០០០ – ១,៣៩៧,០០០ រៀល (១២៥ – ៣៤២ ដុល្លារ)
-វេជ្ជបណ្ឌិតផ្លូវចិត្ត ទទួលបានប្រាក់ខែខ្ទង់ ១,៤៧៤,០០០ រៀល (៣៦០ ដុល្លារ)
បុគ្គលិកបម្រើសេវាសង្គម៖ ៨៥០,០០០ – ១,៥០០,០០០ រៀល (២១០ – ៣៧០ ដុល្លារ)។
យ៉ាងណាមិញ ក្រៅពីប្រាក់ខែគោល បុគ្គលិកវិស័យសុខាភិបាល និងសេវាសង្គម ក្នុងស្ថាប័នមួយចំនួនទទួលបានអត្ថប្រយោជន៍បន្ថែមទៀតដូចជា ប្រាក់បំណាច់ ប្រាក់ឧបត្ថម្ភអាហារ និងធានារ៉ាប់រងសុខភាពជាដើម។