ដុតឡានរកលុយ! ព្រោះតែចង់ឱ្យមានអ្នកមើលច្រើន Youtuber រុស្ស៊ីដុតឡាន Mercedes តម្លៃ១៥ម៉ឺនដុល្លាចោល
Pheakdey Prem
MAY 23 2023
យានយន្ត
3.8 K views
3 mins read

ពិត​​​​​​ជាចម្លែក​មែន​​ទែន ​​បុរស​ Youtuber ដែល​មាន​​​ Chanel Youtube ឈ្មោះ​ថា Mihail Litvin ជន​ជាតិ​រុស្សី​  ​ដែល​បច្ចុប្បន្ន​​មាន​​អ្នក​​​​​​តាម​ដានទៅ​ដល់ចំនួន​​​​​ 10.6 Subscribers ដោយ​ Channel នេះត្រូវ​បាន​គេ​ស្គាល់ថា ​​​ជា​អ្នកផលិត​​​​​​នូវ​​​វីដេអូ​​ប្លែកៗ អំពី​ឡាន ​ដែល​មនុស្ស​​ធម្មតាៗ​ គិតមិន​ចេញ​  ​​​ធ្វើ​រួចសោះ​ឡើយ​។​ ​ Youtuber ម្នាក់​នេះ ​បាន​​​​​យក​​​ឡាន​ Mercedes ​​​តម្លៃជាង ១៥ម៉ឺនដុល្លារ​​ ​ទៅ​​​ដុត​កម្ទេច​ចោល​ ​​​ដើម្បី​ទាញ​អ្នកទស្សនា​​​​នៅក្នុង​វីដេអូ​​របស់គេ​ឲ្យ​បាន​ច្រើន​។​

យោតាម​វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​កាល​ពី ២ឆ្នាំមុន​របស់​ LITVIN ​​​​​​បាន​ឲ្យ​ដឹងថា​​​​ បុរ​ស​ដែ​លជា​ម្ចាស់​​ Channel នេះ​បាន​​​​យក​​​​ឡានដ៏ទំនើប​​មួយ​គ្រឿង​​របស់​​ក្រុម​ហ៊ុន​ Mercedes គឺ​ម៉ូដែល​​ GT 63 S  តម្លៃ​ខ្ទង់​​ប្រមាណ​​ ១៥ម៉ឺនដុល្លារ​អាមេរិក​ យក​ទៅ​​​​​​ដុត​កម្ទេច​ចោល​ ព្រោះ​តែចង់​ឲ្យ​មាន​អ្នក​មើល​ច្រើន​ក្នុង​វីដេអូ​​ និង​ចំនួន​​​អ្នក​ Subcribers ឲ្យកើន​​ឡើង​កាន់​តែ​ច្រើន​។​ ជាលទ្ធផល​​​​​​កន្លង​ទៅ​ ២​ឆ្នាំ​​​ វីដេអូ​​ដុត​​ឡាន​​នេះដែរ​ មាន​អ្នក​ទស្សនា​​រហូត​ដល់​ 33M View ​ឬ​ស្មើ​​នឹងអ្នក​​ចូល​​​​​​​ទស្សនា​​​ជាង ៣៣លាន​ដង​ ឯណោះ​។

3

​​​​​​​​​​​​​​​គួរ​បញ្ជាក់​​​​​​​​ថា​ ​មុនពេល​ដែល​ Youtuber ម្នាក់​​នេះ មិន​​ទាន់់ផលិត​​​​​វី​ដេអូ​​​​ដុតឡាន​​នេះ កាល​ពី​ឆ្នាំ២០២០​​​​ រូប​គេមាន​អ្នក​តាម​ដាន​​នៅ​ក្នុង​ផ្លេត​ហ្វម​ Youtube ចំនួន​ 4.97M Subcribers ​​​​​​​​​​ហើយ​បន្ទាប់​​​ពី​​​​​​វីដេអូ​​​នេះ​​បាន​បង្ហាញ​ជា​សាធារណ​ ​គឺ​មាន​​មនុស្ស​ជុំ​វិញពិភព​លោក​​​​ផ្អើល​ខ្លាំង​មែនទែន​ ​​​​​​​ដោយ​សារ​​​​​​​គាត់​​ម្នាក់​នេះ​ ​​​​​​​​​ហ៊ាន​​​​ដុត​ឡាន​​ទំនើប​​​​ តម្លៃ ១៥ម៉ឺន​ដុល្លារ​​ចោល​ ​ប្តូរមក​វិញ​​​នូវ​​​​​ចំនួន​​អ្នក​ទស្សនា ៣៣លាន​ដង និង​ ចំនួន​អ្នក​ Subcribers។

2

​ប៉ុន្តែ​​អ្នក​​​ទាំងអស់​​​គ្នា​ប្រាកដ​ជា​បាន​ដឹងខ្លះ​ៗ មក​ហើយ​អំពី​​​ការ​រក​លុយ​តាម​ Youtube ដូច្នេះ​​​ចំនួន​ View ឬ​អ្នក​ទស្សនា​​​ ​​ជា​​​របស់​ដែល​សំខាន់​ដែល​អ្នក​ Youtuber ជុំ​វិញ​ពិភព​លោក​​តែង​តែ​ប្រាថ្នា​ចង់​​បាន​ ដូចដែល​វីដេអូ​​ដុត​ឡាន​នេះអញ្ចឹង។​​​

1

បើ​តាម​ការ​​​​គណនា​​​ពី​​គេហទំព័រ​ Tunepocket ​​អំពី​​​ចំណូល​ដែល​រក​បាន​ពី​ អ្នក​មើល​ 33M View ​អាច​​រក​លុយ​បាន​ចន្លោះ​ពីប្រមាណ​ពី ៤ម៉ឺនដុល្លារ​ ទៅ​​ ១១ម៉ឺនដុល្លារ តែប៉ុណ្ណោះ​ ​ដូច្នេះ​បាន​ន័យ​​ថា​ វីដេអូ​មួយ​នេះ​មិន​រួចដើម​ថ្លៃ​​​​​​​​​​​ឡាន​​​​​​ទេ​​​។ ក៏​ប៉ុន្តែ​​​ទិន្ន​ដែល​បានបង្ហាញ​នេះគ្រាន់​​​តែ​ជាការ​​​​​​ទាញ​ទុក​របស់​​​វេបសាយ​​ខាងលើ​នោះ​ទេ​ សម្រាប់​​ចំណូល​​​ដែល​បាន​​​​​ពិត​ប្រាកដ​​ ទាល់​តែម្ចាស់​ Channel ​នោះ​​ទើប​ដឹងច្បាស់​​​។

គួរ​​ជំរាប​​ផងដែរ​​ ​​​​​​​​​សម្រាប់​​មូល​​ហេតុ​​ធំ​​ដែល​​ជម្រុញ Litvin ​សម្រេច​ចិត្ត​​ដុត​ឡាន​​នេះ​ចោល​​​ មិន​មែន​​ដោយសារ​តែគាត់​ចង់​បាន​ View ច្រើន​ក្នុង​​​វីដេអូ​របស់​ទេតែមុខនោះទេ ​ គឺ​មាន​​​រឿង​​រ៉ាវ​​​ជាច្រើន​នៅ​ក្រោយ​ខ្នង​។​ បើ​យោង​តាម​បទសម្ភាសន៍​ពី interesting engineering ​​​ជាមួយនឹង​លោក​ Litvin ​បាន​ឲ្យ​ដឹងថា ​​​​​​​ ​​​​គាត់​​បាន​ជួបបញ្ហា​​ជាច្រើន​ជាមួយ​​​ឡាន​ Mercedes GT63 S ​របស់​គាត់​ ​ដោយ​ឡាន​នេះ​​​​​​ត្រូវ​បាន​ខូច​ ហើយ​គាត់យក​វាទៅក្រុម​ហ៊ុន​ Mercedes ​​​​​​​ដើម្បី​ត្រួត​ពិនិត្យ​​មើល​ ប៉ុន្តែ​​​​​គ្មាន​​ទទួល​បាន​​​​អ្វី​មក​វិញ​សោះ ។​

​​​​​ឡាន​​របស់​ Litvin ត្រូវ​បាន​​​​ចំណាយ​ពេល​ជួសជុល​​ អស់​ជាង​ ៤០ថ្ងៃ​​ ​ដែល​​បញ្ហា​ទាំងអស់​នោះ​កើត​ចេញ​ពី​ប្លុក​​​​ ប្រអប់​​លេខ​ឡើង​កម្តៅ​ខ្លាំង​ពេក នេះ​បើ​យោងតាមទីភ្នាក់​ងារ​ព័ត៌មាន​រុស្ស៊ី AC ។ ​អំឡុង​ពេល​​ដែល​​​​​ជួសជុល​នោះ​ គាត់​ក៏បាន​​​​​​ព្យាយម​​​​ទាក់​ទង់​ទៅ​នឹង គណនី Instagram របស់​ Marcedes ​​ជាច្រើន​ដង​ ​​ផ្ទុយ​វិញ​គ្មាន​ការ​ឆ្លើយ​​តប​អ្វី​សោះ​ឡើយ។ ​​នៅ​ទី​បំផុត​​​ ឡាន​​របស់​គាត់​បាន​ផ្លាស់​ប្តូរ​​គ្រឿង​បន្លាស់​ជាច្រើន​ផ្នែក​​ ដែល​ជាហេតុ​​​ធ្វើ​​​​​​ឲ្យ​ការធានា​របស់​ឡាន​ត្រូវ​បាន​ផ្តាច់ ប៉ុន្តែ​​​​ឡាន​របស់​គាត់​នៅ​តែ​​មាន​បញ្ហា​​​​បន្តបន្ទាប់​​ ​ដែល​ជាហេតុ​ធ្វើឲ្យគាត់​​មាន​គំនិត​ ដុត​​ឡាន​នេះ​បង្ហោះ​ទៅ​ក្នុង​ Youtube ​​​ឲ្យ​​ហ្វេន​របស់​គាត់​​មើល​ ក៏ដូចជា​​​សម្រាប់​ទុក​​ជាកម្រឯកសារ​​អនុស្សាវរីយ៍​របស់គាត់​ផងដែរ​ ​​៕

​​​​​​​​អត្ថបទ៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia