ប្លែកណាស់ក្រុមហ៊ុនមួយនេះ បើកលក់ពន្លឺព្រះអាទិត្យបំភ្លឺផែនដីនៅពេលយប់
Makara Rin
OCTOBER 4 2024
នវានុវត្តន៍
96 views
1 min read

បច្ចុប្បន្នយើងអាចកម្មង់របស់ញ៉ាំ កម្មង់ទំនិញ ឬក៏របស់ប្រើប្រាស់ផ្សេងៗបានដែលគេដឹកមកដល់មុខផ្ទះយើងតែម្តង ប៉ុន្តែទាំងអស់គ្នាមានដឹងអត់ថាគេអាចកម្មង់ពន្លឺព្រះអាទិត្យមកបំភ្លឺនៅតំបន់ណាមួយនៅលើផែនដីនេះក៏បានដែរ នៅពេលដែលព្រះអាទិត្យលិចបាត់ទៅ។ហើយវាគឺជាបច្ចេកវិទ្យារបស់ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិចដែលឥឡូវនេះកំពុងទទួលបានកាកម្មង់ច្រើនមែនទែន។

សម្រាប់បច្ចេកវិទ្យាថ្មីមួយនេះគឺត្រូវបានកំពុងអភិវឌ្ឍដោយក្រុមហ៊ុន Start Up នៅអាមេរិចមួយឈ្មោះថា Reflect Orbital ដែលគោលបំណងរបស់គេគឺលក់ពន្លឺព្រះអាទិត្យនៅពេលយប់ តាមរយៈការយកចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យដែលបានលិចទៅនៅផ្នែកម្ខាងទៀត ឲ្យចាំងមកផែនដីចំកន្លែងណាដែលងងឹត។ 

Reflect Orbital Sells Sunlight at Night but Dont Trust That 63us.1248

ហើយគេអភិវឌ្ឃបច្ចេកវិទ្យាមួយនេះឡើងគឺដើម្បីចង់ជួយទៅដល់ ក្រុមហ៊ុនឬក៏កន្លែងណាដែលប្រើប្រាស់ជាមួយនឹងថាមពល សូឡា ដែលគេហៅថា Solar Farm ព្រោះកន្លែងទាំងអស់នោះគឺអាចផលិតថាមពលបានតែពេលថ្ងៃទេ ដែលអាចបង្កើតជាបញ្ហាមួយចំនួននៅពេលដែលគេត្រូវការថាមពលច្រើនបន្ទាន់វាអត់អាចផលិតបានទាន់ពេលវេលាទេ ដូច្នេះហើយគេក៏បង្កើត Reflect Orbital នេះឡើងដើម្បីនាំយកពន្លឺព្រះអាទិត្យមកបង្កើនថាមពលបន្ថែមនៅលើ Solar Farm ទាំងអស់នោះ ហើយវាអាចបង្កើតថាមពលក្នុងមួយថ្ងៃបានកន្លះម៉ោងដែរ ទៅលើការប្រើប្រាស់។

Solar Farm Reflect Orbital

សម្រាប់របៀបកម្មង់គឺងាយស្រួលមែនទែន មិនថាក្រុមហ៊ុនធំៗ ឬក៏ជាលក្ខណៈឯកជននោះឡើយគ្រាន់តែចូលទៅកាន់វេបសាយឬក៏អេបរបស់គេទៅហើយធ្វើការ ដៅ GPS នៅតំបន់ដែលយើងត្រូវការទៅ គឺអាចទិញពន្លឺព្រះអាទិត្យបានហើយ 

យ៉ាងណាមិញសម្រាប់គម្រោងមួយនេះគឺ គេត្រៀមដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយនេះហើយ ប៉ុន្តែឥឡូវគឺមានអ្នកចុះឈ្មោះទិញដល់ទៅជាង 30ម៉ឺនអ្នកបាត់ទៅហើយ។ ចំពោះអ្នកទាំងអស់គ្នាវិញយល់យ៉ាងណាដែរ ប្រសិនបើក្រុមហ៊ុនមួយនេះដំណើរការបានជោគជ័យហើយពង្រីកមកដល់ អាស៊ីយើង គិតថាចង់សាកល្បងទិញប្រើដែឬអត់?

អត្ថបទដោយ៖  រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia