តាមពិតអ៊ីចឹងសោះ! បទចម្រៀងខ្មែរ១ចំនួន លែងមានលើ Facebook និង Instagram អាចព្រោះមូលហេតុធំ ២នេះ
SOKLY - កូនផ្កាឈូក
AUGUST 25 2025
គន្លឹះល្អៗ
5.4 K views
1 min read

ជាធម្មតាអ្នកប្រើប្រាស់បណ្ដាញសង្គម និយមប្រើប្រាស់បទភ្លេង ឬចម្រៀងដែលមាននៅលើកម្មវិធីបណ្ដាញសង្គមមួយចំនួនដូចជា Facebook Instagram ជាដើម។ ខាងក្រោមនេះជាមូលហេតុធំៗទាំង២ ដែលអាចបណ្ដាលឱ្យបទចម្រៀងមួយចំនួន មិនថាបទខ្មែរឬបរទេស បានបាត់ចេញពីកម្មវិធី Facebook និង Instagram

ទី១-បញ្ហាកម្មសិទ្ធិបញ្ញា (Copyright Issue) ជាធម្មតាបទចម្រៀងដែលអាចមាននៅលើកម្មវិធី មាតិកា​បណ្ដាញសង្គមផ្សេងៗ ត្រូវបានផ្ដល់សិទ្ធិដោយ ផលិតកម្ម តារាចម្រៀង ឬក្រុមហ៊ុនស្ទូឌីយោ ដែលកាន់សិទ្ធិបញ្ញាបទចម្រៀង ដើម្បីអាចប្រើប្រាស់ទៅតាមកិច្ចព្រមព្រៀង។ ប្រសិនបើមិនមានកិច្ចព្រមព្រៀងច្បាស់លាស់ ឬមានករណីរំលោភសិទ្ធិលើម្ចាស់កម្មសិទ្ធិ Facebook និង Instagram នឹងដកបទចម្រៀងទាំងនោះចេញភ្លាមៗ ដើម្បីការពារសិទ្ធិនៃម្ចាស់ដើម។

ទី២-គោលការណ៍គ្រប់គ្រងមាតិកាដោយកម្មវិធីបណ្ដាញសង្គម៖ ក្រៅពីបញ្ហាកម្មសិទ្ធិបញ្ញា កម្មវិធីបណ្ដាញសង្គមធំៗ ភាគច្រើនក៏មានគោលការណ៍ដ៏រឹងមាំរបស់ខ្លួនផងដែរក្នុងការគ្រប់គ្រងមាតិកា។ ប្រសិនបើបទចម្រៀងណាមានពាក្យមិនសមរម្យ ឬអត្ថន័ប៉ះពាល់ គេអាចនឹងដកលេច ឬបិទការចែករំលែក ដើម្បីរក្សាបរិយាកាសសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia