បាក់ឌុបឆ្នាំនេះ លាភធំ! បេក្ខជនទាំងអស់ នឹងមានឱកាសបានរថយន្តម៉ូឌែលនេះ ១គ្រឿង បើប្រឡងបានពិន្ទុខ្ពស់ជាងគេ
SOKLY - កូនផ្កាឈូក
AUGUST 27 2025
ឱកាស
90 views
1 min read

ជាដំណឹងដ៏ល្អសម្រាប់សិស្សានុសិស្សដែលជាបេក្ខជនមានឈ្មោះត្រូវចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រលងឆ្នាំ២០២៥ នេះដោយសារតែក្រុមហ៊ុនឡាន Leapmotor KH បានប្រកាសផ្ដល់ជូននូវរង្វាន់រថយន្តអគ្គិសនីដែលជាសេរីថ្មី ១គ្រឿង។

រថយន្តអគ្គិសនី ម៉ូឌែល Leapmotor T03 បញ្ឈរជើងជាស្រេចរង់ចាំម្ចាស់ដែលជាបេក្ខជនប្រឡងបាក់ឌុប ដែលទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេបំផុតតែម្នាក់គត់ ប្រចាំសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥។

គួរជម្រាបផងដែរថា ការប្រឡងបាក់ឌុប នឹងត្រូវប្រព្រឹត្តទៅរយៈពេលពីរថ្ងៃពេញគឺ ថ្ងៃទី២៨ និង ទី២៩ ខែសីហា ឆ្នាំ២០២៥។ សូមឱ្យប្អូនៗបេក្ខជនប្រឡងទាំងអស់ ទទួលបាននូវលទ្ធផលល្អគ្រប់ៗគ្នា៕

Img 1443

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia