ប្លែកមែន! ប្រធានាធិបតី ដូណាល់ ត្រាំ ចង់ប្តូរឈ្មោះក្រសួងការពារជាតិ មកជាឈ្មោះនេះវិញ  
SOKLY - កូនផ្កាឈូក
AUGUST 26 2025
ឌីជីថល
4.8 K views
1 min read

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កភាពភ្ញាក់ផ្អើលខ្លាំងដល់ពិភពលោក ក្រោយបានប្រកាសពីគោលបំណងចង់ផ្លាស់ប្តូរឈ្មោះ “ក្រសួងការពារជាតិ” ទៅជា “ក្រសួងសង្រ្គាម” វិញ នៅក្នុងរយៈពេលប្រហែលមួយសប្តាហ៍ទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Washington Post នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥។

ក្នុងនោះ លោក Donald Trump បានលើកឡើងថា ចំពោះមូលហេតុនៃការប្តូរឈ្មោះថ្មីនេះ ធ្វើឡើងដើម្បីបង្ហាញឲ្យពិភពលោកដឹងថា សហរដ្ឋអាមេរិកមិនត្រឹមតែការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាពក្នុងការប្រយុទ្ធផងដែរ។

គួរជម្រាបថា យោងតាមប្រវត្តិសាស្ត្រ ឈ្មោះ “ក្រសួងសង្រ្គាម” ត្រូវបានប្រើតាំងពីឆ្នាំ ១៧៨៩ រហូតដល់ឆ្នាំ ១៩៤៧។ បន្ទាប់មក ក្នុងសម័យប្រធានាធិបតី Harry S. Truman វាត្រូវបានបម្លែងទៅជា “ក្រសួងការពារជាតិ” វិញដើម្បីបង្រួបបង្រួមកងទ័ព និងនាយទាហានឲ្យមានឯកភាពក្នុងការការពារជាតិ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia