អ្នកត្រូវការលុយបន្ទាន់ខ្លាំង អាចប្រើប្រាស់សេវាកម្មផ្ដល់កម្ចីតាមឌីជីថល ដែលមានភាពងាយស្រួល ចំណេញពេលវេលា និងអាចដោះស្រាយបញ្ហាបានរហ័សជាងមុន។ ខាងក្រោមនេះជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ៣ ដែលមានផ្ដល់សេវាកម្មកម្ចីតាមទូរស័ព្ទដៃ ស្នើភ្លាមបានភ្លាម៖
១-ធនាគារ Wing៖ អាចស្នើសុំកម្ចីបានពី ៥០ ដុល្លារដល់ ១០០០ ដុល្លារ ខណៈអនុម័តបែបស្វ័យប្រវត្តិក្នុងរយៈពេលតិចជាង ១៥នាទី។ ចំណែកឯអត្រាការប្រាក់ ប្រមាណ ០% ដល់ ១.៥% ក្នុងមួយខែ (អាស្រ័យលើប្រវត្តិឥណទាន) និងរយៈពេលបង់ប្រាក់ចន្លោះពី ១-១២ ខែ។ ប្រភេទឥណទាន WingLoan នេះសមស្របបំផុតសម្រាប់អ្នកត្រូវការប្រាក់បន្ទាន់ក្នុងរយៈពេលខ្លី។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩។
-បើកកម្មវិធី Wing App
-ចូលទៅ “Loan” បញ្ចូលព័ត៌មាន និងបញ្ជាក់អត្តសញ្ញាណ
លក្ខខណ្ឌ៖
-មានគណនី Wing (អតិថិជនស្រាប់កាន់តែល្អ)
-លេខទូរស័ព្ទត្រឹមត្រូវ និងមានប្រវត្តិប្រើប្រាស់ល្អ
-អាចប្រើអត្តសញ្ញាណប័ណ្ណ និងធ្វើ Face Verification។
២- គ្រឹះស្ថានមីក្រូហិរញវត្ថុ AMK៖ កម្ចីឌីជីថល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មានទំហំរហូតដល់ទៅ ៥ពាន់ដុល្លារ ជាមួយនឹងអត្រាការប្រាក់ ១.៥%ក្នុងមួយខែ។ កម្ចីមួយនេះមិនមានទាមទារទ្រព្យបញ្ចាំ ឬអ្នកធានាឡើយ លោកអ្នកអាចស្នើបានដោយគ្រាន់តែមានគណនីរបស់ AMK នៅក្នុងទូរស័ព្ទដៃគឺគ្រប់គ្រាន់ហើយ។
ឯកសារចាំបាច់ដែលអតិថិជនត្រូវប្រើដើម្បីស្នើកម្ចីផ្ទាល់ខ្លួននេះមានដូចជា អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ, កាតសម្គាល់ការងារ ឬកិច្ចសន្យាការងារ, លិខិតបញ្ជាក់ប្រាក់ខែ ឬរបាយការណ៍៣ខែ ឬ១ខែចុងក្រោយ ចំណែកឯកម្មកររោងចក្រវិញមិនតម្រូវឱ្យមានរបាយការណ៍ប្រាក់ខែឡើយ។
ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីវិធីស្នើសុំ កម្ចីឌីជីថលរបស់AMK ដែលលោកអ្នកអាចស្វែងយល់បន្ថែមបាន៖
៣-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត៖ កម្ចីឌីជីថល របស់អម្រឹត មានឥណទានចំនួន២ គឺទី១ កម្ចីធានាដោយគណនីមានកាលកំណត់ (Fixed Deposit Loan) ជាកម្ចីដែលយកគណនីមានកាលកំណត់ធ្វើជាទ្រព្យធានាបំណុល ដែលយើងនឹងមិនអាចបិទមុនកាលកំណត់បានឡើយ លុះត្រាតែកម្ចីបង់ផ្តាច់សិន និង កម្ចីបន្ថែម(Top Up loan ) គឺជាកម្ចីដែលផ្តល់ជូនបន្ថែមទៅលើកម្ចីដែលមានស្រាប់របស់អតិថិជន។
កម្ចីទាំងពីរនេះមាន លក្ខណៈពិសេសដូចជា ផ្តល់ជាសេវាកម្មស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតដល់អតិថិជនដាក់ពាក្យខ្ចីដោយខ្លួនឯង និងអនុម័តលើកម្ចីដោយស្វ័យប្រវត្តិផងដែរ ដោយមិនមានបុគ្គលិក ទៅចុះជួប បង្ហាញឯកសារ ឬសាកសួរ ដល់ទីកន្លែងនោះឡើយ ជាមួយសេវាលឿនរហ័ស ដែលអតិថិជនអាចដាក់ពាក្យខ្ចីភ្លាម ទទួលបានភ្លាម។ ហើយការស្នើរសុំកម្ចីបានគ្រប់ពេលដែលត្រូវការ(៧/២៤) និង លក្ខខណ្ឌងាយស្រួល ផ្សេងៗទៀត។
ខាងក្រោមនេះជាវីដេអូដែលបង្ហាញពីវិធីស្នើសុំ កម្ចីឌីជីថលរបស់ អម្រឹត ដែលលោកអ្នកអាចស្វែងយល់បន្ថែមបាន៖