ទីបំផុតមានហើយ! អ្នកប្រើ iPhone ក៏អាច Airdrop រូបទៅកាន់ទូរស័ព្ទ Android បានដែរ ខណៈនេះជារបៀបប្រើ
Khunna - ឃុនណា
MARCH 29 2026
ឌីជីថល
268 views
2 mins read

យោងតាមព័ត៌មាន 9to5 Google បានប្រាប់ឲ្យដឹងថាក្នុងខែមីនា ឆ្នាំ២០២៦ នេះ Google បានពង្រីកមុខងារ Quick Share ឱ្យអាចផ្ញើឯកសារទៅកាន់ឧបករណ៍ Apple (AirDrop) សម្រាប់ត្រកូល Pixel 9 ជាផ្លូវការហើយ។ 

Img 5703

បន្ទាប់ពីបានដាក់ឱ្យដំណើរការដំបូងនៅលើ Pixel 10 កាលពីឆ្នាំមុន ពេលនេះ Google កំពុងពង្រីកការគាំទ្រមុខងារ Quick Share ជាមួយ AirDrop ទៅកាន់ទូរសព្ទម៉ូដែល៖ 

  • Pixel 9, Pixel 9 Pro, Pixel 9 Pro XL, Pixel 9 Pro Fold
  • Galaxy S26 Series 

ដើម្បីផ្ញើឯកសារពីទូរសព្ទ Android របស់អ្នកទៅកាន់ឧបករណ៍ Apple (iPhone, iPad ឬ macOS) សូមអនុវត្តតាមជំហានខាងក្រោម៖

  • ឧបករណ៍ Apple៖ ឱ្យអ្នកប្រើប្រាស់ Apple បើកមុខងារ AirDrop រួចប្តូរទៅយកពាក្យ "Everyone for 10 minutes" 
  • ឧបករណ៍ Android៖ ប្រើមុខងារ Quick Share ដូចធម្មតា រួចស្វែងរកឈ្មោះឧបករណ៍ Apple ដែលអ្នកចង់ផ្ញើទៅ។
  • ការបញ្ជាក់៖ សូមប្រាកដថា ម្ខាងទៀតបានចុចពាក្យ "Accept" ដើម្បីទទួលឯកសារ។

Img 5702

បៀបដំឡើង Quick Share Extension លើ Pixel 9៖

សម្រាប់អ្នកប្រើប្រាស់ Pixel 9 អ្នកត្រូវដំឡើងកម្មវិធីបន្ថែម (Extension) ជាមុនសិន ដោយអនុវត្តតាមជំហាន៖

  • ចូលទៅកាន់កម្មវិធី Settings (ការកំណត់)
  • ស្វែងរកពាក្យថា System services
  •  អូសចុះក្រោមទៅកាន់ផ្នែក Available Updates
  • ចុចលើ Quick Share Extension រួចជ្រើសរើសយក Update (អាប់ដេត)

Img 5709

គូសបញ្ជាក់ផងដែរថា មុខងារនេះកំពុងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗហើយ ហើយនឹងមានគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ទាំងអស់គ្រប់ម៉ូឌែលក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia