ព្រះមហាក្សត្រដែលកាន់អំណាចយូរបំផុតចំនួន ៧០ឆ្នាំរបស់ចក្រភពអង់គ្លេសគឺម្ចាស់ក្សត្រិយ៍ Elizabeth II បានសោយព្រះទិវង្គត នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី០8 ខែកក្កដា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។ គួររំលឹកបន្តិចថា ទ្រង់បានប្រសូត្រនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ នឹងបានសោយរាជ្យ បន្ទាប់ពីព្រះបិតានាម George VI នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ១៩៥២ ក្នុងវ័យ ២៥ឆ្នាំ។ យ៉ាងណាមិញ ម្ចាស់ក្សត្រិយ៍ Elizabeth II ត្រូវបានគេកត់សម្គាល់ថា ជាក្សត្រិយ៍មួយព្រះអង្គ ដែលចូលចិត្តសន្សំសំចៃ ប៉ុន្តែអ្នកដឹងទេ? យានជំនិះ ឬឡានដែលទ្រង់គង់ មានតម្លៃថ្លៃមហាសាល។
យានជំនិះរបស់ម្ចាស់ក្សត្រី Elizabeth II ដែលថ្លៃមហាសាលនោះគឺជារថយន្ត Bentley State Limousine មានតម្លៃ ១១,៥លាន$ ។ រថយន្តនេះគេតែងតែប្រទះឃើញនៅមានពិធីធំរបស់ម្ចាស់ក្សត្រិយ៍ ជាពិសេស ក្រុមហ៊ុន Bentley បានផលិត Bentley State Limousine នៅឆ្នាំ ២០០២ ត្រឹមតែ ២គ្រឿងប៉ុណ្ណោះដោយគេបានថ្វាយដល់ម្ចាស់ក្សត្រីចំនួន ១គ្រឿង ដើម្បីអបអរសាទក្នុងពិធីខួបដែលទ្រង់គ្រោងរាជ្យចំនួន ៥០ឆ្នាំ ។
ត Bentley State Limousine ក្លាយជាយានជំនិះដែលអាចការពារ និងមានសុវត្ថិភាពបំផុតរបស់ម្ចាស់ក្សត្រី Elizabeth II ។ រថយន្តនេះផងដែរត្រូវបានគេដឹងថា បំពាក់ដោយម៉ាស៊ីន ៦,៧៥លីត្រ Twin-turbo ស៊ីឡាំង V8 ។
ដើម្បីឲ្យរថយន្តនេះមានសមត្ថភាពខ្លាំង អាចបើកបរគ្រប់ស្ថានភាពឬឧបសគ្គ និងនៅពេលដែលបើកគេចពីការវាយប្រហារណាមួយ គេបានយកម៉ាស៊ីនពី Bentley Arnage R មកដាក់ឲ្យរថយន្តនេះ ដើម្បីឲ្យមានកម្លាំងកាន់តែខ្លាំង ដោយអាចបង្កើតបានដល់ ៤០០សេះ និងកម្លាំងរមូរ ៨៣៥ញ៉ូតុនម៉ែត្រឯណោះ ។
ម្យ៉ាងវិញទៀត ដើម្បីការពារពីការវាយប្រហារ ឬការធ្វើឃាតកម្មណាមួយ វិស្វករផលិតរថយន្តចាំបាច់ណាស់ ត្រូវបំពាក់នូវកញ្ចក់ដែលមានកម្រាស់ក្រាស និងតួខ្លួនរថយន្តទាំងមូលក៏ត្រូវបានធ្វើចេញពីអាវការពាររថគ្រោះដូចគ្នា។
ចំណែកកញ្ចក់គឺគេបិទជិតយ៉ាងល្អ ការពារពីឧស្ម័នពុល នឹងបន្ទុះនៅសារធាតុគីមី ។ រីឯសំបកកង់វិញក៏ត្រូវបានស្រោបដោយ Kevlar ដែលមានសភាពជាសរសៃៗស្រាក់ភ្ជាប់គ្នា រឹងមាំជាងដែកថែបរហូតដល់ ១០ដង ដូច្នេះគ្រាប់កាំភ្លើងល្មមគឺបាញ់មិនធ្លុះឡើយ ។
គួរបញ្ជាក់ផងដែរ ម្ចាស់ក្សត្រីមិនត្រឹមតែមានយានជំនិះតែប៉ុណ្ណឹងនោះទេ មានទាំងរថយន្តម្ចាស់ក្សត្រីពេញចិត្តខ្លាំងបំផុតគឺ Land Rovers ឬ Defender 110 សេរីឆ្នាំ២០០២ ជាប្រភេទរថយន្តម៉ាស៊ីនម៉ាស៊ូត TD5 ហើយវា ត្រូវបានគេឧស្សាហ៍យកទៅប្រើជាញឹកញាប់ សម្រាប់ការពារពីការបាញ់ប្រហារ ។ ហើយនៅមានរថយន្តជាច្រើនទៀតដូចជាង Rolls Royce phantom , Jaguar X-type Estare , Daimler V8 Super LWB , Range Rover P5B និង Vauxhall Cresta Estate, Bentayga ៕
អត្ថបទដោយ៖ ព្រឹម ភក្តី