បង្ការទុក! នេះជាវិធីសាស្ត្រងាយៗក្នុងការការពារទិន្នន័យសម្ងាត់របស់អ្នកពីជនហេកគ័រ
Khunna - ឃុនណា
AUGUST 13 2025
អេឡិចត្រូនិក
46 views
2 mins read

នៅក្នុងយុគសម័យឌីជីថលនេះ ទូរស័ព្ទបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យើង។ យើងប្រើប្រាស់វាដើម្បីទំនាក់ទំនង ការងារ និងកម្សាន្ត។ ជាមួយគ្នានេះដែរ ទូរស័ព្ទក៏ផ្ទុកនូវទិន្នន័យសម្ងាត់ជាច្រើនដូចជា រូបថតផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ និងសារសំខាន់ៗផងដែរ។

Endpoint Security and Endpoint Protection 1

ដូច្នេះ ការការពារទិន្នន័យទាំងនោះគឺជារឿងចាំបាច់បំផុត។ អត្ថបទនេះនឹងបង្ហាញពីគន្លឹះងាយៗមួយចំនួនដែលអ្នកអាចអនុវត្តបានដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នក។

Mobile Security 1920x1103

ដូច្នេះមកដឹងពីវិធីងាយក្នុងការការពារទិន្នន័យ៖

១. ប្រើប្រាស់លេខសម្ងាត់ខ្លាំង និងមុខងារសុវត្ថិភាព

  • កុំប្រើលេខងាយៗ: ជៀសវាងប្រើលេខដូចជា "0000" "1111" ឬថ្ងៃខែឆ្នាំកំណើត។
  • ប្រើប្រាស់លេខសម្ងាត់ស្មុគស្មាញ: បើអាច គួរប្រើលេខកូដសម្ងាត់ដែលមានអក្សរ លេខ និងសញ្ញាផ្សំគ្នា។
  • បើកមុខងារស្គែនក្រយៅដៃ ឬមុខ (Fingerprint/Face ID): មុខងារទាំងនេះជួយការពារទិន្នន័យរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាពពេលទូរស័ព្ទបាត់។
  • កំណត់ពេលចាក់សោស្វ័យប្រវត្តិ (Auto-lock): គួរកំណត់ឱ្យទូរស័ព្ទចាក់សោដោយខ្លួនឯង បន្ទាប់ពីមិនបានប្រើប្រាស់ក្នុងរយៈពេលខ្លី។

Fe0eb05f178eb242f2567c204f4854d7

Istockphoto 1477310002 612x612

២. គិតឱ្យបានហ្មត់ចត់មុននឹងដំឡើងកម្មវិធី (Apps)

  • ដំឡើងពីប្រភពផ្លូវការ: គួរទាញយកកម្មវិធីពី App Store Google Play Store តែប៉ុណ្ណោះ។
  • ពិនិត្យមើលសិទ្ធិអនុញ្ញាត (Permissions): ពេលដំឡើងកម្មវិធី សូមពិនិត្យមើលថាតើកម្មវិធីនោះស្នើសុំសិទ្ធិអនុញ្ញាតអ្វីខ្លះ? (ឧទាហរណ៍៖ កម្មវិធីគណនាប្រាក់មិនចាំបាច់ស្នើសុំសិទ្ធិប្រើប្រាស់កាមេរ៉ា ឬទីតាំងឡើយ)។

1140 Apps Privacy Risk New

៣. ប្រុងប្រយ័ត្នលើការប្រើប្រាស់ Wi-Fi សាធារណៈ

  • ជៀសវាងប្រតិបត្តិការសំខាន់ៗ: កុំធ្វើប្រតិបត្តិការដូចជាការទិញទំនិញតាមអនឡាញ ឬការប្រើប្រាស់គណនីធនាគារ ពេលភ្ជាប់ជាមួយ Wi-Fi សាធារណៈ។
  • ប្រើប្រាស់ VPN: ប្រសិនបើអ្នកចាំបាច់ត្រូវប្រើ Wi-Fi សាធារណៈ អ្នកគួរប្រើ VPN ដើម្បីការពារទិន្នន័យរបស់អ្នកពីការលួចមើល។

 AI 2.png

Best Vp Ns for Public Wi Fi Hotspots

៤. ធ្វើបច្ចុប្បន្នភាព (Update) កម្មវិធីនិងប្រព័ន្ធប្រតិបត្តិការ

  • Update Software ជានិច្ច: ក្រុមហ៊ុនទូរស័ព្ទតែងចេញមុខងារ update ដើម្បីបិទចន្លោះប្រហោងសុវត្ថិភាពថ្មីៗ។ ការ update ទូរស័ព្ទឱ្យទាន់សម័យ គឺជាវិធីដ៏ល្អបំផុតដើម្បីការពារខ្លួនអ្នកពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។
  • Update កម្មវិធីផ្សេងៗ: មិនមែនតែទូរស័ព្ទទេ សូម្បីតែកម្មវិធីនីមួយៗក៏ត្រូវការ update ដែរ។

I Stock 1494146992 Scaled

៥. បង្កើតទម្លាប់ល្អក្នុងការគ្រប់គ្រងទិន្នន័យ

  • បម្រុងទុកទិន្នន័យ (Back Up): គួរធ្វើការបម្រុងទុកទិន្នន័យសំខាន់ៗ (រូបថត ឯកសារ) ទៅក្នុង Cloud Storage (ដូចជា iCloud Google Drive) ជាប្រចាំ។
  • បិទមុខងារដែលមិនបានប្រើ: នៅពេលដែលអ្នកមិនប្រើ Bluetooth Location អ្នកគួរតែបិទវាវិញដើម្បីការពារការតាមដាន។

Types of Data Management

គូសបញ្ជាក់ផងដែរថា ការការពារទិន្នន័យផ្ទាល់ខ្លួនលើទូរស័ព្ទ មិនមែនជារឿងពិបាកនោះទេ។ គ្រាន់តែអនុវត្តតាមគន្លឹះងាយៗខាងលើនេះ នឹងអាចជួយរក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកពីការបាត់បង់ឬការលួចបានមួយកម្រិតធំ។ ការការពារខ្លួនឯងចាប់ផ្ដើមពីការយល់ដឹង និងការប្រុងប្រយ័ត្នរបស់យើងម្នាក់ៗ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia