យោងតាមប្រភពពីក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុន Cambodia Beverage Company Ltd. (ហៅកាត់ថា កូកា-កូឡា កម្ពុជា) បានទទួលសិទ្ធិស្របច្បាប់ពីក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើជាអ្នកនាំចូល និងចែកចាយផ្ដាច់មុខពីក្រុមហ៊ុន The Coca-Cola Company រាល់ផលិតផលភេសជ្ជៈគ្រប់មុខទាំងអស់ ដែលរួមមានដូចជា៖
ទី១-Coca-Cola៖ មានដូចជា កូកា-កូឡា រសជាតិដើម (ពេញនិយមបំផុត) កូកា-កូឡា ឡាយ៍ (គ្មានស្ករ និងកាឡូរី) និងកូកា-កូឡា សេរ៉ូ (រូបមន្តផ្សំថ្មីរសជាតិដូច កូកា-កូឡា ដើម និងគ្មានស្ករ គ្មានកាឡូរី)។
ទី២-Sprite៖ ជាភេសជ្ជៈមានរសជាតិក្រូចឆ្មារធម្មជាតិ និងនាំមុខគេនៅលើពិភពលោក។ វាមានរសជាតិឆ្ងាញ់ពិសា និងបំបាត់ការស្រេកទឹក។
ទី៣-FANTA៖ មាន៣រសជាតិរួមមាន ហ្វាន់តា រសជាតិផ្លែក្រូច ហ្វាន់តា រសជាតិផ្លែឈើ និង ហ្វាន់តារសជាតិទំពាំងបាយជូរ។
ទី៤-Schweppes៖ មានដូចជា ទឹកសូដា ស្វេបស៍, ស្វេបស៍តូនិច និង ស្វេបស៍ ដ្រាយ ជីងជើ អ៊ែល។
ទី៥-AQUARIUS៖ អាឃ្វ័ររៀស មានអេឡិចត្រូលីត និងសារធាតុរ៉ែ ដើម្បីផ្ដល់ជាតិទឹកសម្រាប់ជីវិតដ៏រស់រវើក។
ទី៦-Dasani៖ ជាទឹកពិសារបរិសុទ្ធដាសានី។
គួរជម្រាបផងដែរថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានបង្កើតនូវការងារផ្ទាល់ជាង ៣០០ កន្លែង និងការងារបណ្តែតជាង ១,៨០០ កន្លែង ដែលក្នុងនោះ បុគ្គលិកដែលជាជនជាតិខ្មែរ មានដល់ទៅជាង ៨០០នាក់ ព្រមទាំងបង្កើតឱកាសការងារ សម្រាប់សហគមន៍ជុំវិញដែលពាក់ព័ន្ធ ប្រមាណជាង ៨,០០០នាក់។ ក្រៅពីការបង្កើតការងារ Coca-Cola ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងបរិស្ថាន ដោយផ្តោតលើចីរភាព ការកាត់បន្ថយប្លាស្ទិច និងការគាំទ្រដល់សហគមន៍ក្នុងតំបន់ផងដែរ៕